ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងការអភិវឌ្ឍន៍
Posted On : October, 10, 2014 | By សំឡេងទីក្រុង

 កម្មវិធីវិទ្យុសម្លេងទីក្រុង

ប្រធានបទ៖ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងការអភិវឌ្ឍន៍

វាគ្មិន៖ លោក អ៊ី សារ៉ុម

បើយើងនិយាយអំពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺថាមានច្រើននៅរាជធានីភ្នំពេញ នោះយើងកំណត់សម្គាល់ដូចជា ព្រលានយន្តហោះក៏ដូចជា បឹង ទន្លេ អាគារ របស់សាធារណៈរបស់ រដ្ឋជាដើម និង មានអាគាររបស់រដ្ឋាភិបាល ដូច-ជា មន្ទីពេទ្យបង្អែក គ្រឹះស្ថានមូយចំនូន ដូចជា អាគារក្រសួងរបស់រដ្ឋាភិបាលជាដើម។ កន្លែងដែលសំខាន់ដែលជាចំណុច របស់រាជធានីភ្នំពេញមាន ដូចជា ស្តាតអូរឡាំពិក ព្រលានយន្តហោះ បឹងកក់ តំបន់បៃតង ដូចជា បឹងទំពុន គ្រឹះស្ថានអប់រំ វិទ្យាស្ថានអប់រំ របស់ក្រសូង មន្ទីរពេទ្យរុស្សីសម្តេចសីហនុ និង មានមន្ទីរពេទ្យមូយចំនូនទៀត ដូចជាមន្ទីរពេទ្យកាកបាទក្រហម និង កន្លងមកមានអាគាររបស់រដ្ឋាភិបាលរបស់ខាងខ័ណ្ឌមូយចំនូន មានដូចជាក្រសូង​​

វប្បធម៌ ​ និង វិចិត្តសិល្បៈ ជាដើម និងមានកន្លែងផ្សេងៗទៀតដែលជាសម្បត្តិរបស់រដ្ឋ។ ហើយមានផ្សារមូយចំនូនទៀតដូចជាផ្សារថ្មី ក៏ជាសម្បត្តិរបស់រដ្ឋដែរ។

ដើម្បីសម្រូលដល់ចរាចរការកក់ស្ទះរបស់ប្រជាពលរដ្ឋ ត្រូវដោះដូរទីកន្លែងថ្មីនៅជាយក្រុង ឬចង់បានទីធ្លាធំជាងមុនដោយសារតែកំណើនជាច្រើន។ល។ ហេតុផលនេះ បើស្តាប់តែមូជ្រុង គឺថា សមហេតុសមផលមែនទែន។ បើយើងមើលពីទិដ្ឋភាពជាក់ស្តែង ហើយមានអ្វីជាការគួរអោយសង្ស័យ ឬ ក៏នៅពីក្រោយខ្នងហេតុផលនេះ វាមិនមែនអញ្ចឹង គឺថា ជាកម្មសិទ្ឋិរបស់រដ្ឋត្រូវតែ ទុកសម្បិត្តិខ្លះវាយួរមែនទែន ហើយ វាជាបេតិកភ័ណ្ឌជាតិត្រូវវាយចោល ហើយលក់ទៅអោយក្រុមហ៊ុនធ្វើអីផ្សេង។ ប៉ុន្តែអ្វីដែលជាប្រជាពលរដ្ឋលោកចង់បាន គឺចង់អោយមានការប្រឹក្សាយោបល់ ជាសារធារណៈមូយបើអោយមានវេទិការ សាធារណៈ ឬក៏យកទៅដាក់នៅក្នុងសភាថ្នាក់ដឹកនាំកំពូល ដើម្បីបង្ហាញថាមូលហេតុដែលយើង ចង់បានយកទីកន្លែងថវិកាដែលទទូលបានមកដាក់ទៅក្នុងខ្ទង់ចំណាយរបស់រដ្ឋឬអត់?  ហើយយើងបង្ហាញសាធារណៈថាលក់បានប៉ុន្មាន ១០លាន ឬ ២០លានដុល្លារ។ ហើយដាក់ចូលទៅក្នុងចំណូលរបស់រ រដ្ឋ ដើម្បីអោយប្រជាពលរដ្ឋលោកបានដឹងឮ។ មិនមែនថាអ្វីៗយើនមិនអាចកែច្នៃបាននោះទេ។ យើងត្រូវធ្វើអនុឡោមទៅតាមច្បាប់តាមគោនយោបាយ ជាធរមានជៀសវាងដែលយើងធ្វើស្រេចតែចិត្ត។ ហើយផលប្រយោជន៍នោះធ្វើស្រេចតែចិត្ត ដែលមិនបានបម្រើផលប្រយោជន៍អោយប្រជាពលរដ្ឋ។ ហើយបានទៅចូលហោប៉ៅ របស់ជនមូយក្តាប់តូចទៅវិញ។  ឧទាហណ៍ដូចជាករណីស្តាតអូឡាំពិក ជាស្តាតមូយដែលគេកោត សរសើរពីមជ្ឈដ្ឋានទូទៅ ដូចជាប្រទេសសាំងកាពួរធ្លាប់កោត សរសើរសម័យសាងសង់ស្តាតគឺថា គេយកទម្រង់មូយចំនូនតាមការ រៀបចំរាជធានីភ្នំពេញ អាគារល្អៗជាស្នាដៃរបស់ស្ថាបត្យកម្មទំនើបៗ។ ហើយឥឡូវនេះគេយកតំបន់ដូចជា ស្តាតលោកបានគិតគួរមែនទែន។ ចំណែកស្តាតអូឡាំពិកជា អាងស្តុកទឹកភ្លៀងជាដើម ដែលអាចបង្កើតជាតំបន់បៃតង ដើម្បីក្លាយជាតំបន់មូយមាន ដើមឈើ ស្មៅ ជាដើមដើម្បីអូសទាញការ កំសាន្ត ការហាត់ប្រាណ​ លំហែរកាយនៅទីនោះ។ ហើយស្តាតយើងជាស្តាត ដែលលេចធ្លោមូយ នៅក្នុងរាជធានីភ្នំពេញ នរណាក៏ស្រលាញ់ដែរ។  ឥឡូវនេះត្រូវបានគេអនុញ្ញាតត អោយក្រុមហ៊ុនមូយ ចំនូនអភិវឌ្ឍសាងសង់អាគារស្រេចតែចិត្ត វាធ្វើអោយខូចសោភ័ណ្ឌភាព ក្រុងហើយបាត់អត្តសញ្ញាណរបស់យើងដែលជាស្តាតអូរឡាំពិច។

ការដោះដូរធ្វើតាមរយៈធ្វើសម្បទាន ហើយពាក្យនេះបច្ចុប្បន្នលោកមាន ការឈឺចាប់ណាស់ដោយសារ យើងធ្លាក់នៅក្នុងកំរិតមូយដែលនៅក្នុងតំបន់យើងនេះ។ ក្នុងប្រទេសកម្ពុជាទាក់ទងនិងរឿងរ៉ាវទំនាស់ដីធ្លី ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅស្ថាន ដកដីរបស់ប្រជាពលរដ្ឋ ។ល។ នេះជាចំណុចមូយក្តៅ យើងគិតថារដ្ឋាភិបាល មិនបានគិតគួរពីទុក លំបាករបស់ប្រជាពលរដ្ឋ ហើយរឿងនៅចំពោះ មុខមិនដោះស្រាយទេ។ បញ្ហាច្រើនមែនទែន ៩៩ឆ្នាំ នេះគឺថាច្រើនមែនទែនករណីដីបឹងកក់សាលាក្រុង ឆ្នាំ២០០៧ ជួលទៅអោយក្រុមហ៊ុនក្នុងរយៈពេល៩៩ឆ្នាំ ក្រោមរូបភាពនៃការធ្វើសម្បទានសេដ្ឋកិច្ច។ លុបបឹងបុព្វបុរសយើងបានបន្សល់ទុក ដែលជានិមិត្តរូបមូយ នៃតំបន់ធម្មជាតិបៃតងក្នុងទីក្រុងភ្នំពេញ។ដែលត្រឹមតែមានការចូលរូមមាន ការដឹងឮពី ប្រជាពលរដ្ឋ នោះទេ។ ថែមទាំងដេញប្រជាពលរដ្ឋ ទាំងកំរោលធ្វើអោយពូកគាត់មាន ការឈឺចាប់ព្រាត់ប្រាស់ ពិសេសធ្វើអោយពូកគាត់ក្រលើសដើម ធ្វើអោយគាត់ដើរស្រែក តាមចិញ្ចើមផ្លូវដូចជា ការដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន។

ដូចបានលើកពីខាងដើមថា យើងមិនដែលឃើញការជូលហើយប្រាក់ចំណូល បានមកពីការជូលនេះ ដាក់នៅក្នុងចំណាយចំណូលរបស់រដ្ឋ ឬ បើកអោយមានការដឹង លឺពីប្រជាបលរដ្ឋបើក អោយមាន តម្លាភាពពីប្រជាពលរដ្ឋនោះទេ។ ឃើញថានៅក្នុងស្រុកយើង ឃើញមានអំពើពុក រលូយជាសាធារណៈ ដែលធ្វើអោយខាត់ចំណូល របស់រដ្ឋជាងមូយឆ្នាំៗរាប់រយពាន់លានរបស់រដ្ឋ។

អ្នក Call ចូល៖ លោក រិត មកពី រាជធានីភ្នំពេញ

ចំពោះខ្ញុំគិតថា ទ្រព្យសម្បត្តិសាធារណៈនៅក្នុងទីក្រុងភ្នំពេញយើង គឺថា មានច្រើនដូចដែលលោកវាគ្មិន បានបកស្រាយដូចពីខាងដើមអញ្ចឹ្ងងជាកន្លែង ដែលមានទិដ្ឋភាព សុវត្ថិភាព ផាសុខភាព គូចគន់ដូចជា ស្តាតអូរឡាំពេក។  ខ្ញុំគិតថាជាការល្អមូយ ដូចជា ការសម្បទានអោយក្រុមហ៊ុន រដ្ឋាភិបាលគួរតែគិត ពិចារណាឡើងវិញ។​ តើក្រុមហ៊ុនឯកជនអាចទិញទ្រព្យសម្បត្តិ របស់រដ្ឋមានផលប៉ៈពាល់អ្វីខ្លះ?  អាចបាត់បង់ទ្រព្យសម្បត្តិក្នុងរាជធានីភ្នំពេញ ឬអត់នៅពេលអនាគត ដែលមនុស្សជំនាន់ក្រោយគាត់មិនបានស្គាល់?

អ្នក Call ចូល៖ លោក សា រេត មកពីបែកចាន

បឹងដែលចាប់អារម្មណ៍ដូចជា បឹងកក់ បឹងពុំពាយ បឹងក្រយ៉ាប់ហើយខ្ញុំចាប់អារម្មណ៍ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយើងដូចជា ស្តាតចាស់អូរឡាំពិក បឹងសំយ៉ាប់​ បឹងទំពុន ផ្លាស់ប្តូរមន្ទីរពេទ្យ អាគារ បន្ទាយទាហាន អាគារចាស់ៗដែលបន្សល់ទុក ពីសម័យអាណានិគមបារាំងតាំងពីដើមត្រូវបានបាត់បង់។

តើការអភិវឌ្ឍសព្វថ្ងៃ សាធារណៈ មហាជន ឬក៏អភិវឌ្ឍដោយសារតែបុគ្គលដឹកនាំ ម្នាក់ៗខ្ញុំយល់ថាការដឹកនាំទាំងនេះវាមានប្រយោជន៍អ្វីខ្លះដល់សាធារណៈជន។

អ្នក Call ចូល៖ លោក រ៉ា វី មកពីរាជធានីភ្នំពេញ

តើការដកហូតសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តើរដ្ឋាភិបាលបានអភិវឌ្ឍ និង អនុវត្តន៍តាមច្បាប់ឬយ៉ាងណា?

បើតាមការសង្កេតរបស់ខ្ញុំដូចជាការបណ្តេញចេញពី  បឹងកក់  បុរីកីឡា មិនដឹងថាពូកគាត់ ទទូលបានសំណង់ ឬយ៉ាងណា? ឃើញថាពូកគាត់មានការតវ៉ារហូត ហេតុអ្វីបានជា រដ្ឋាភិបាលគាត់តែងតែដកហូត វាអត់អនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញបានកំណត់ កម្មសិទ្ឋិឯកជនអាចដកបានលុះត្រាតែយកទៅបម្រើផលប្រយោជន៍របស់សាធារណៈគាត់យកទៅ

បម្រើតែផលប្រយោជន៍របស់គាត់មូយចំនូនតូចគិតថាវាខុសច្បាប់តើរដ្ឋាភិបាលគិតធ្វើយ៉ាងណា?

វាគ្មិន៖ លោក សៀ  ភារម្យ

ខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋទាំងអស់ខ្មែរយើង ប្រហែលជាមានការព្រូយបារម្ភណ៍ដែរ ចំពោះទ្រព្យសម្បត្តិសាធារណៈជាពិសេស នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋាភិបាលយើង ប្រើរូបភាពអនុវត្តន៍ការជូលទៅអោយក្រុមហ៊ុន៩៩ឆ្នាំ។ ហើយយើងឃើញថាមានការព្រូយបារម្ភណ៍ ហើយចំណែកអង្គការសង្គមស៊ីវិល យើងដែលធ្វើការឃ្លំទៅលើការរំលោភសិទ្ឋិលំនៅ​ស្ថាន ក្នុងការបណ្តេញចេញ ឬ ពីដីធ្លីនេះយើងក៏មានការព្រូយបារម្ភដែរ។ ហើយយើងមើលឃើញថា

និងប៉ៈពាលដែរទៅលើអាគារដែលបងបង្អូនបានលើកពីខាងដើមដូចជា ស្តាតអូរឡាំពិក បើតាមពិតនៅប្រទេសគេអភិរក្សទុកប្រសិនទ្រព្យសម្បត្តិនិងលែងប្រើប្រាស់។ ប៉ុន្តែយើងឃើញថាប្រជាពលរដ្ឋប្រើប្រាស់ស្តាត គាត់ទៅកំសាន្តដើម្បីហាត់ប្រាណ ហើយយើង នៅប្រើប្រាស់មិនគួរធ្វើជាជាបុរីទេ។ ជាពិសេសកូនចៅយើងជំនាន់ក្រោយ គាត់មិនបានរៀនសូត្រអំពីគំរូរស្នាដៃល្អៗដែលដូនតាយើង កសាងកន្លងមកដូចជា សម័យអង្គរប្រាសាទបុរាណ យើងសម្បត្តិសាធារណៈ

ដែលបានរក្សាជាស្នាដៃគឺថា មនុស្សជំនាន់នោះមានសមត្ថភាពកសាងនៅស្នាដៃរបស់គេទុក។  ធម្មតាទ្រព្យសម្បត្តិ ដូចជាអាគាររបស់រដ្ឋជាស្នាដៃរបស់មនុស្សនៅ ក្នុងរាជការជាសម័យកាលកាន់ អំណាចរបស់ដឹកនាំស្នាដៃឬកិត្តយសដែលគេបានក៏សាងឡើង ។ បើសិនបើយើងឡើងដឹកនាំថ្មី យើងគួតែរក្សាទុកនៅអ្វីដែលហៅជា  ភិរក្សស្នាដៃរបស់គេទុកដែរ

បើសិនជាថ្ងៃក្រោយ គេបំផ្លិចបំផ្លាញវាមានការអន់ចិត្តព្រោះ គេខិតខំកសាងរក្សាទុក ហើយយើងមិនថែរក្សាបែរជានាំគ្នាបំផ្លាញគ្រប់រូបភាព។  បើប្រទេសគេវិញគេនាំគ្នាថែរក្សា គេអាចពង្រីកថែមដើម្បី អោយប្រជាពលរដ្ឋទៅស្រូបយកខ្យល់អាកាស ហាត់ប្រាណ កំសាន្តធ្វើអោយមនុស្សកាត់បន្ថយការតាន់តឹង ឬ មានបញ្ហា ក្នុងសង្គមច្រើនបន្ឋូរបន្ថយអារម្មណ៍។ ប្រទេសគេធ្វើអញ្ចឹងតែប្រទេសយើងបែរជាបំផ្លាញទៅវិញកន្លែងបឹងយើងគួរតែធ្វើវាអោយល្អមិនរក្សាទុកបែជាបំផ្លាញទៅវិញ។ ហើយក្រុមមូយក្តាប់តូចនាំគ្នាបំផ្លាញទ្រព្យសម្បត្តិជាតិទៅវិញ។  ខ្ញុំគិតថាយើងជាប្រជាពលរដ្ឋគូរ តែនាំគ្នាថែរក្សារំពឹងអោយអាជ្ញាធ័រអភិរក្សបែរជាមិនបានទេ លុះត្រាតែប្រជាពលរដ្ឋទាំងអស់ គ្នានាំគ្នាថែរក្សា។ យើងឃើញថាការវិវត្តន៍ប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ការប្រកាសព័ត៌មានអោយសាធារណៈជនផ្តល់ ជាព័ត៌មានជាទានធ្វើអោយ ការវិវឌ្ឍវាមានគុណតំលៃគឺថាមិនមានទេ។  គឺថាដេញថ្លៃស្ងាត់ៗគឺទទូលបាននៅ ឧកាសឃើញថាជាខ្សែរយៈបក្យពូកទើបដេញថ្លៃបាន។

វាគ្មិន៖ លោក អ៊ី សារ៉ុម

ការអភិវឌ្ឍដើម្បីផលប្រយោជន៍ជាតិនេះគ្រាន់តែជា ពាក្យបច្ចេកទេសទេ ពិតជាក់ស្តែង គាត់មិនបានអភិវឌ្ឍដើម្បីបម្រើដល់ប្រជាពលរដ្ឋនោះទេ។

វាគ្មិន៖ លោក សៀ ភារម្យ

យើងមើលការតាមដានអំពីអ្នក បុរីកីឡា បឹងកក់ ជាង៥ឆ្នាំមកហើយ ជាលទ្ឋផលឃើញថាបានខ្លះ ដែរក្នុងអ្នកបឹងកក់ជាពិសេសយើងឃើញថាក្នុងចំណោម ៤២៥២ គ្រួសារ អ្នកបឹងកក់ នៅសេសសល់ ជាង៧០០គ្រួសារ បានធ្វការតស៊ូទោះបីជាជួបឧបសគ្គ គេឆក់​ គេវាយ ចាប់ដាក់​ខ្នោះ ស្នងការ  គាត់នៅប្រឹងតវ៉ាដោយសន្តិវិធី ជាពិសេសស្ត្រីគាត់ជាអ្នក

រងការប៉ៈពាល់ជាងគេ។  ដោយសារគាត់ជាស្ត្រីមេផ្ទះអញ្ចឹងគាត់ត្រូវការផ្ទះ កាលណាអត់ផ្ទះគាត់ត្រូវ ជួបការលំបាកច្រើនអញ្ចឹងគាត់ត្រូវតស៊ូទោះគេធាក់រលូតកូនប្រឹងតស៊ូដោយសន្តិវិធី ដើម្បី ទទូលបានផ្ទះទុកអោយកូនចៅគាត់ទៅអ-នាគត។ ហើយយើងឃើញថា ភាគច្រើនជាការជូល ឬជាការដោះដូរស្ទើរតែចង់អស់ហើយ សូនច្បារ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ជារូបភាពដោះដូរក្រុមហ៊ុនឯកជនដែលជាក្រុមហ៊ុនជិតស្និទ្ឋិ។

អ្នក Call ចូល៖ បង ស្រី ដា នី មកពីភ្នំពេញ

នៅលើពិភពលោកតើមានប្រទេសណាខ្លះដែលលក់ទ្រព្យសម្បត្តិរបស់រដ្ឋដូចប្រទេសកម្ពុជាដែរ?             នៅលើពិភពលោកដែលមានស្តាតអូរឡាំពិកណា ដែលរដ្ឋនៅប្រទេសកម្ពុជា លក់ទៅឲ្យឈ្មូញឯកជន ផ្ទះល្វែងនៅជុំវិញស្តាតអូរឡាំពិកដូចនៅប្រទេសកម្ពុជាដែរឬអត់។ ឃើញថានៅប្រទេសកម្ពុជា គេលក់ខ្ទេចលក់ខ្ទីគ្មានសល់អ្វីទាំងអស់។

ដូចជា ប្រាសទអង្គរវត្ត  បេតិកភណ្ឌពិភពលោក នៅប្រទេសឡាក៏គេទទូលស្គាល់ដែរ។ មូលហេតុអ្វីបានជាអ្នកដឹកនាំប្រទេសកម្ពុជាអសមត្ថភាពម្លិះយកសម្បទានទៅអោយក្រុមហ៊ុនយួន។ មិនដឹងទេថាយកអង្គរវត្តដាក់អោយយួន៤៩ឆ្នាំ។

អ្នក Call ចូល៖ លោក សុ ជាតិ នៅខេត្តព្រះសីហនុ

តើរាល់ថ្ងៃព្រៃឈើ អង្គរវត្តយើងវាមិនកើតសោះ ឬយ៉ាងម៉េចបានជារដ្ឋាភិបាលយើងវិនិយោគទុនអោយគេ។ តើនៅពិភពលោកយើងនេះតើមានប្រទេសណាខ្លះដែលមានច្បាប់៩៩ឆ្នាំ វិនិយោគនៅក្នុង ប្រទេសកម្ពុជាយើង។ នៅក្នុងមាត្រទីប៉ុន្មាន?  បើតុលាការឋករាជ្យ តើមានច្បាប់កំណត់ដែរឬអត់។

អ្នក Call ចូល៖ បង ស្រី  សុរិយានៅព្រៃវែង

ស្តាតអូរឡាំពិកនៅសល់តែមូយដុំកណ្តាលទេ តើនៅថ្ងៃមុខស្តាតនិងអាចរលាយបាត់ដែរឬទេ។

អ្នក Call ចូល៖ លោក មករា  មកពីបាតដំបង

តើធ្វើដូចម្តេចដើម្បីអោយទីក្រុងយើងមានការអភិវឌ្ឍដោយមានស្ថេរភាពមិនប្រកាន់បក្សពូក? តើធ្វើរបៀបណាដើម្បីកុំអោយការវិនិយោគនេះដូចរយៈពេល ៩៩ឆ្នាំ?

វាគ្មិន៖ លោក អ៊ី សារ៉ុម

យល់ឃើញថាតាមរយៈ ការអាន ការស្រាវជ្រា​វ ប្រទេស ដូចជា ប្រទេស ជប៉ុន អាមេរិក ឃើញថាការអភិវឌ្ឍរបស់គេបែបដំណើរភាពមានការចូលរូមពីប្រជាពលរដ្ឋ អ្នកដែលមានការពាកព័ន្ឋការអភិវឌ្ឍ គេគិតពីផលប្រយោជន៍ដែលប្រជាពលរដ្ឋគេចូលចិត្ត។  បើការធ្វើផ្លូវប៉ៈផ្ទះប្រជាពលរដ្ឋគេសុខចិត្តរំលងទុកសិនទុកចចារហើយគេអោយតំលៃលក់សមរម្យអោយល្អទាំងសង់ខាង។ ជៀសជាងនៅស្រុកខ្មែរយើងប្រើអំពើហិង្សាពេលខ្លះដូចព្រៃផ្សៃបណ្តេញចេញប្រជាពលរដ្ឋទាំងព្រៃផ្សៃ។  តាមរូបភាពជួលក្មេងអ្នកលេង ជូលទាហាន ប៉ូលីសបាញ់ ប្រជាពលរដ្ឋដូចប្រើអំពើហិង្សា ដំបងឆក់ផ្សែងទាក់ទង និងបុរីកីឡា។  ការលូចលក់ស្តាតអូរឡាំពិច គឺវាមិនត្រឹមត្រូវទេ។

វាគ្មិន៖ លោក សៀ  ភារម្យ

បើយើងសិក្សាអំពីផ្នែកច្បាប់ឃើញថាជាធម្មតាបឹងវាជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយប្រទេសយើងមិនទាន់ មានច្បាប់វិសោធនកម្មនៅឡើយទេ។ ដីសាធារណៈរបស់រដ្ឋជូលទៅអោយឋកជន យើងឃើញថា សោធនកម្មនេះរដ្ឋមិនទាន់មានអនុក្រិតសារាចរទេ។ ដែលប្រជាពលរដ្ឋកំពុង តែដាំត្រកួនរកចំណូល បានរាប់ពាន់បានប្រយោជន៍សាធារណៈពីបឹង និងយើងឃើញថាមូយពព្រេក ភ្នែកក្លាយ ទៅជាឈ្មួញមូយក្តាប់តូច។ ឃើញថាកំហុសគឺ រដ្ឋាភិបាលមិនទៅលើឈ្មួញឯកជន

នោះទេ។ បើមិនមានការសុំក្រឡុំពីរដ្ឋាភិបាលទេគាត់ក៏មិនហ៊ានដែរ​ ដូចប៉ូលីស ទាហាន ទៅវាយ អ្នកការសែត អង្គការសង្គមស៊ីវិលអញ្ចឹងដែរ។ បើប្រជាពលរដ្ឋជាអ្នកខុសវិញជឿថា គាត់មិនអាចតវ៉ា រហូតដល់៥-៦ឆ្នាំនោះទេ។ នេះជាកំហុសមូយដ៏ធំនៅក្នុងប្រវត្តិសាស្រ្ត របស់រដ្ឋាភិបាលដែល ដែលកូនចៅជំនាន់ក្រោយនិងកត់ត្រាទុកនៅក្នុងខួរក្បាលនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

យើងឃើញថាជាការកង្វះនៅធម្មជាតិ និងកង្វះនៅរដ្ឋាភិបាលរឿងអ្វី គ្រាន់តែរកប្រាក់ចំណូលយើងអោយ ប្រាក់ខែគាត់អោយច្រើនទៅហើយរដ្ឋជាអ្នកគ្រប់គ្រងចំណូល និងអោយបានទៅខ្ញុំគិតថាថ្មីនេះ របាយការក្រសូងទេសចរណ៍នៅឆ្នាំ២០១៤នេះមាន២លាននាក់យ៉ាងហោចណាស់ម្នាក់២០ដុល្លារ ដែលរដ្ឋអាចទទូលបានចំណូល និងដើម្បីកាតបន្ថយការ         ខ្ចីប្រាក់គេកាតបន្ថយការសងបំណុលគេបាន។

ស្តាតអូរឡាំពិកថ្ងៃណាមូយគេ និងកំទេចចោលគេមិនអាចទុកអោយយើង។  រូបភាពនេះបច្ចុប្បន្ននេះគេ និងមិនទុកទេដីកន្លែង និងថ្លៃពេលនេះគេចាប់ផ្តើមឡោមព័ទ្ឋរួចហើយ អញ្ចឹងនៅតែកណ្តាលបន្តិច គេចាប់ផ្តើម និងធ្វើស្តាតថ្មីមូយ។ អញ្ចឹងអនាគតទៅគេមិនទុកទេ។

ប្រសិនបើលោកអ្នក ខកខាន​មិនបានស្តាប់ កម្មវិធីផ្សាយ​ លោក​អ្នកអាចស្តាប់ម្តងទៀតតាមរយៈ សម្លេងខាងក្រោមនេះ។
ស្តាប់ការផ្សាយផ្ទាល់ទីនេះ!

Urban Voice Cambodia

Urban Voice Cambodia