ទុ​ស្សេ​​ចរន្ត​អគ្គិសនីឆេះ​បង្គោល​ភ្លើង​នៅ​ខណ្ឌ​ចំការ​មន​
Posted On : March, 16, 2015 | By សំឡេងទីក្រុង

ផ្កាយព្រឹក, ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥, ប្រភព៖ កោះសន្តិភាព

រាជ​ធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​មុខ​ហាង​បាយ​និង​កាហ្វេ ណា​ជឺ ផ្ទះ​លេខ​៥៧​សេ ផ្លូវ​លេខ​៣៧៦​កែង​៩៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមនត្រូវ​អគ្គិ​ភ័យ​​​ឆាបឆេះ​សន្ធោសន្ធៅ​ដាច់​ធ្លាក់​ខ្សែ​ភ្លើ​ង និង​ខ្សែកាប​រាយ​ប៉ាយ​ពេញ​ផ្លូវ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ​មីនា ២០១៥។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើង​លេខ បត ៤៦៨ ១១៥ ដែលមាន​ខ្សែភ្លើង​ និង​ខ្សែកាប​រញ៉េរញ៉ៃ​​បាន​ទុ​ស្សេ​បង្ក​ជា​អណ្តាតភ្លើង​សន្ធោសន្ធៅ ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​​​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​ទៅ​បាញ់ពន្លត់​ តែ​មិន​រលត់ទើប​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿង​ទៅ​ជួយ អន្តរាគមន៍ ប៉ុន្តែ​ពេល​ដែល​បិទ​បារ៉ែត​រួច​ហើយ​ទើប​រថយន្ត​ពន្លត់អគ្គិភ័យ​បាញ់​ទឹក​អស់មួយ​គ្រឿង​​រលត់​ទាំងស្រុង ។

អគ្គិ​ភ័យ​ខាងលើ​នេះ​បណ្តាល​ឲ្យ​ដាច់​ខ្សែភ្លើង​ និង​ខ្សែកាប​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​ធ្វើ​ឲ្យដាច់​ចរន្ត​អគ្គិស​នី​នៅ​តំបន់​ខាងលើ​នេះ តែ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​ឆ្លង​រាលដាល​ដល់​​ផ្ទះប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​ទេ ៕

Urban Voice Cambodia

Urban Voice Cambodia