ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​កុងម៉ា​នៅ​បន្ទប់​ជាន់​ទី​១ក្នុងទី​ស្នាក់​ការ​អង្គ​ការ​ Voice
Posted On : កុម្ភៈ, 19, 2015 | By សំឡេងទីក្រុង

ដោយផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃ ១៩ ខែកុម្ភៈ ឆ្នាំ២០១៥

រាជ​ធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ដោយសារ​តែ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​មាន​ករណី​អគ្គិភ័យ​កើត​ឡើងជា​ញឹកញាប់ ធ្វើ​ឲ្យ​ក្រុម​ពន្លត់អគ្គិភ័យ​មានការ​ប្រុង​ប្រៀ​ប​ជាប់​រហូត ជា​ក់ស្តែង​ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់ស​ង្ក័​សី​មួយ​ខ្នង​ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ដោយ​សារ​ទុ​ស្សេ​ខ្សែភ្លើង​ដោត​បំភ្លឺ​កុងម៉ា ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​១៨ ​កុម្ភៈ នៅ​អង្គការ Voice សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ផ្ទះជាន់​ទី​១​ ហើយ​ចុះ​មក​អង្គុយ​នៅ​ខាងក្រោម​ទាំងអស់​គ្នា​ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ដោត​បំភ្លឺកុងម៉ា​បណ្តាល​ឲ្យ​ហុយផ្សែង​ឆេះ​កុងម៉ា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​យក​បំពង់​ពន្លត់អគ្គិភ័យ ​និង​ត​ទុយោ​បាញ់​ទឹក​រលត់​ភ្លាម​ៗ​ទៅ​វិញ​ដោយ​មិន​បាន​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ទេ ។

អគ្គិភ័យ​ខាងលើ​នេះ​គ្រាន់តែ​ឆាបឆេះ​កុងម៉ា​ និង​របស់របរ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ មិន​បាន​ឆេះ​ឆ្លង​រាលដាល​ដល់​កន្លែង​ផ្សេង​ទេ ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!