15895193_749537851880730_6776573233323263034_n

ទីក្រុងរណបថ្មីគ្រោងបោះទុន១,៦ពាន់លានដុល្លារសង់លើផ្ទែដីជាង៣៨៧ហិកតានៅជ្រោយចង្វា

ភ្នំពេញ៖ ទីក្រុងរណបជ្រោយចង្វាគ្រោងនឹងបោះទុនក្នុងទំហំ ទឹកប្រាក់ប្រមាណជា១,៦ពាន់លានដុល្លារអាមេរិកលើផ្ទៃដីលាតសន្ធឹងប្រមាណជា៣៨៧ហិកតា ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ឆាប់នៅតំបន់គល់ស្ពាន។

ទីក្រុងរណបនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិជន OCIC ព្រមទំាងមានហិរញ្ញទានដោយធនាគារកាណាឌីយ៉ា។

នៅក្នុងទីក្រុងមួយនេះមាន អគារពាណិជ្ជកម្ម ផ្សារទំនើប ផ្សាររាត្រី លំនៅដ្ឋានការិយាល័យ ខុនដូរ សាលារៀនអន្តរជាតិ ផ្ទះល្វែងអាជីវកម្ម សួនកម្សាន្ត និងកន្លែងហាត់ប្រាណជាដើម។

គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរណបជ្រោយចង្វា មានដីជួលសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មចម្រុះ តាមតម្រូវការអតិថិជនទ្រង់ទ្រាយតូច និងធំ ចាប់ពីដីទំហំ 1,000 ដល់ 3,000 មែត្រការ៉េ៕

ប្រភព៖ business-cambodia

 

Leave a Reply