ទាល់តែលោកនាយយករដ្ឋមន្ត្រីស្រែកបាននាំគ្នាស្ទុះស្ទា
Posted On : មករា, 5, 2018 | By Vantha

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នេះ ឃើញមានកងកម្លាំងជាច្រើនដាក់ពង្រាយស្ទើតែគ្រប់ផ្លូវក្នុងខណ្ឌក្នុងរាជធានីភ្នណពេញ ដើម្បីឃាត់ខ្លួនអ្នកបើកបរអត់ពាក់មួកសុវត្តិភាព ជិះបញ្រ្ចាសទិស អត់កញ្ចក់ អត់ស្លាកលេខ និងមិនគោរពភ្លើងសញ្ញាចរាចរណ៍ដោយដកហូតម៉ូតូយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅតាមកន្លែងនិមួយៗមានកងកម្លាំងគ្រប់ជ្រុងអ្នកល្មើសនឹងច្បាប់ចរាចរណ៍មិនអាចរតរួចទេ។ ក្នុងខណ្ឌនីមួយៗ មានម៉ូតូប្រដេញ២៨គ្រឿង រថយន្តម៉ាស្ដា១៤គ្រឿង ម៉ូតូចរាចរណ៍២៨គ្រឿង។ អ្នកប្រព្រឹត្តិល្មើសត្រូវទៅដោះស្រាយនៅខណ្ឌនិមួយៗដែលខ្លួនរសនៅ ត្រូវបំពេញកិច្ចសន្យា និងទទួលការអប់រំណែនាំ មិនអាចរកកិច្ចអន្តរាគមន៍ ឬអាងខ្នងធំបានទេ។

វិធានការក្តៅនេះធ្វើឡើងក្រោយលោកនាយករដ្ឋមន្រ្តីបានឃើញពីបញ្ហាចរាចរណ៍នៅម្ដុំវិមានឯករាជ្យ គ្មានសណ្ដាប់ធ្នាប់ ជិះបញ្ច្រសទិសគ្នា គ្មានពាក់មួកសុវត្ថិភាព តាមរយះកាមេរ៉ាសុវត្តិភាពផ្ទះរបស់លោក។

បើតាម អ្នកនាង ស៊ីណា ដែលបានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានថ្មី លើកឡើងថា មានកត្តាជាច្រើន ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងនោះមានចំនួនផ្លូវនៅកម្ពុជាដែលនៅមានតិចនៅឡើយ កត្តាយានជំនិះ បើកបរដោយបានប្រើគ្រឿងស្រវឹង កង្វះចំណេះដឹងទាក់ទងនឹងច្បាប់ចរាចរណ៍   មិនខ្លាច ឬមិនខ្វល់គ្រោះថ្នាក់ មិនចេះទទួលខុសត្រូវ ឬមិនយល់អំពីទំនួលខុសត្រូវ និងមិនផ្ដល់តម្លៃទៅលើជីវិតខ្លួនឯង និងអ្នកដទៃជាដើម។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថាយ៉ាងហោចណាស់មនុស្សចំនួន១,៧៨០នាក់បានស្លាប់ និងរងរបួសចំនួន១,០៦៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!