snapseed-4

ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង

មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់ និងជាប់នឹងសង្កាត់បឹងកេងកង១សង្កាត់ទន្លេបាសាក់ស្ថិតនៅក្នុងខណ្ឌចំការមនមានភាពល្បីល្បាញដោយសារមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។

ទន្លេបាសាក់ បានផ្តល់ភាពងាយស្រួលដល់ការតភ្ជាប់ទៅរាជធានីភ្នំ ពេញតាមរយៈផ្លូវធំដោយខាងជើងជាប់នឹងមហាវិថីព្រះសីហនុ និងខាងលិចជាប់នឹងមហាវិថីព្រះនរោត្តម។

ចាប់តាំងពីដើមឆ្នាំ ២០១៥ ទន្លេបាសាក់ត្រូវបានដឹងថាមានការរីកចម្រើននៃការអភិវឌ្ឍន៍ជាមួយគម្រោងធំៗដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១ សណ្ឋាគារ Habitat Condominium សណ្ឋាគារ Toyoko Inn និងគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak និង គម្រោង DI Riviera។ទាំងនេះគឺគ្រាន់តែជាការរៀបរាប់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលធ្វើឲ្យតំបន់ នេះកាន់តែរីកចម្រើនទៅមុខ។

គម្រោងចុងក្រោយបំផុតនៅក្នុងតំបន់នេះមានដូចជា៖ ណាហ្គា ២ ដែលជាសណ្ឋាគារ និងកន្លែងកំសាន្តដ៏ធំ គម្រោងអគារភ្លោះដែលមានកំពស់ ១៣៣ជាន់ ដែលគិតជាទឹកប្រាក់វិនិយោគ២ពាន់លានដុល្លារដែលជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង។ តំបន់នេះបានក្លាយជាគោលដៅនៃការវិនិយោគគម្រោងធំជាច្រើន។

ទន្លេបាសាក់ជាតំបន់មានសក្តានុពលមួយនៅក្នុងក្រុងដូចនេះហើយបានជាធ្វើឲ្យអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមថាតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះបើធៀបជាមួួយនឹងម៉ារីណាប៊េនៅប្រទេសសិង្ហបុរី។

លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុន NC Max World បានមាន ប្រសាសន៍ថា៖ “ទន្លេបាសាក់បានកំពុងតែបញ្ចេញនូវសក្តានុពលរបស់ខ្លួនដោយមានវត្តមានគម្រោងអភិវឌ្ឍន៍ចម្រុះធំជាច្រើនបានមកកាន់ទីនេះ។”

“ទន្លេបាសាក់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងជាមួយនឹងវត្តមានគម្រោងយក្សជាច្រើនហេតុនេះហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះមានការកើនឡើងកាន់តែខ្ពស់។

ដូច្នេះនាពេលអនាគតរបស់តំបន់នេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ លោក Hamilton បានបន្ថែមថា “តម្លៃដីនៅជុំវិញកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នទំនងជានឹងកើនឡើងយ៉ាងឆាប់រហ័សនាពេលអនាគត។”

លោកមានសុទិដ្ឋិនិយមថាទន្លេបាសាក់ទំនងជានឹងក្លាយទៅជាម៉ារីណាប៊េទីពីរនៅថ្ងៃអនាគតដោយសារគម្រោងថ្មីៗនិងគម្រោងធំៗបានប្រមូលផ្តុំគ្នានៅទីនេះ។ គម្រោងដ៏ធំបំផុតគឺ DI Riviera ដែលគិតជាទឹកប្រាក់វិនិយោគប្រមាណ ៧០០លានដុល្លារដែលមានទីតាំងស្ថិតនៅកោះពេជ្រដែលសំណង់អគារមានលក្ខណៈស្រដៀងនឹងអគារម៉ារីណាប៊េ។

លោក ហេង វឌ្ឍនា អគ្គនាយកក្រុមហ៊ុន Century21 Golden Realty បានមានប្រសាសន៍ថា “ទន្លេបាសាក់គឺជាតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍ធំៗដែលចង់បានគម្រោងអភិវឌ្ឍន៍របស់ពួកគេទទួលបានភាពជោគជ័យព្រោះតំបន់នេះនៅតែមានដីទំនេរធំៗជាច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍។”

វាជាកន្លែងដ៏ល្អសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាវីឡានិងគម្រោងខុនដូ។”ទន្លេបាសាក់បច្ចុប្បន្នមានភាពទាក់ទាញដល់អ្នកអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគតដោយសារវានៅជិតស្ថិតនៅកណ្តាលទីក្រុងនិងនៅក្បែរមាត់ទន្លេ។ គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានឈ្មោះថាThe Bridge និង The Peak ត្រូវបាន គេគ្រោងនឹងបញ្ចប់នៅឆ្នាំ 2018 និងឆ្នាំ 2020 ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់។

ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings បានទិញដីទំហំ ១,២០០ ម៉ែត្រការ៉េក្នុងសង្កាត់បឹងទន្លេសាបរាជធានីភ្នំពេញក្នុងតម្លៃ ៦លានដុល្លារដើម្បី សាងសង់ស្នាក់ការបង្ហាញផ្ទះគំរូសម្រាប់គម្រោងThe Peak។

តំបន់ទន្លេបាសាក់ត្រូវបានគេចាត់ទុកថាជាទីតាំងល្អបំផុតបន្ទាប់ពីបឹងកេងកងដែលអំណោយផលសម្រាប់ការរស់នៅនិងធ្វើអាជីវកម្មសម្រាប់ជនបរទេសក្រុមហ៊ុន និងអង្គការផ្សេងៗ។

តំបន់នេះផ្តល់ជូននូវសន្តិសុខខ្ពស់ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធល្អដែលសមស្របសម្រាប់អ្នកមានជីវភាពមធ្យម និងខ្ពស់ក៏ដូចជាជនបរទេស។

លោកស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុនឃីលរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា៖ “ផ្នែកដ៏ល្អបំផុតនៃទន្លេបាសាក់គឺស្ថិតនៅកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នម៉ល។ ដែលនៅក្នុងនេះតម្លៃដីអាចមានតម្លៃចាប់ពី៣,៥០០ ដុល្លារទៅ៤,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េខណៈនៅតំបន់ដែលខ្លះតម្លៃទាបជាងនេះអាចមានចាប់ពី២,០០០ ទៅ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

 

ប្រភព៖ Business Cambodia 

Leave a Reply