ថ្ងៃអង្គារ៍សប្ដាហ៍ក្រោយសាលារាជធានីភ្នំពេញចុះមកត្រួតពិនិត្យរដ្ឋបាលវត្តសាមគ្គីរង្សី
Posted On : February, 5, 2015 | By សំឡេងទីក្រុង

ដោយ សមាគមខ្មែរកម្ពុជាក្រោម ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ​២០១៥

អាជ្ញាធរក្រុងភ្នំពេញគ្រោងចុះត្រួតពិនិត្យ ធ្វើរដ្ឋបាល ទៅលើវត្តសាមគ្គីរង្សី (ហៅថា វត្តខ្មែរកម្ពុជាក្រោម) ដែលស្ថិតនៅភូមិទ្រា០២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ៍ សប្ដាហ៍ក្រោយនេះបើយោងតាមព័ត៌មាន FRESH NEWS បានអោយដឹងថា បន្ទាប់ពីទទួលដំណឹងថា ព្រះសង្ឃវត្តនេះមានការចូលរួមធ្វើការបាតុកម្ម និងអនុញាត្តិអោយប្រជាពលរដ្ឋរងគ្រោះដីធ្លី ដែលមកពីបណ្ដាខេត្តនានា ស្នាក់អាស្រ័យនៅក្នុងវត្តនេះ ជាញឹកញាប់ ។លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ FRESH NEWS នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា សកម្មភាពខាងមុខនេះ គ្រាន់តែជាការចុះធ្វើរដ្ឋបាល ធម្មតាប៉ុណ្ណោះដើម្បីត្រួតពិនិត្យរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងវត្តសាមគ្គីរង្សី មិនមានការពាក់ព័ន្ធនឹងនយោបាយនោះទេ ៕

Urban Voice Cambodia

Urban Voice Cambodia