2a4024f5-796f-48f1-8025-32f91d3e74fa

ថវិកា​ប្រមាណ​១០​ម៉ឺន​ដុល្លា ជា​រៀង​រាល់​ខែ​សម្រាប់​បង់ខាត

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ កោះសន្តិភាព

យោងតាមការអះអាងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲដឹងថា បើទោះបីមានការខាតបង់ថវិកា ប្រមាណ១០ម៉ឺនដុល្លាជារៀងរាល់ខែ សម្រាប់ការចំណាយទៅលើសេវាខ្សែរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរ សាធារណៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញមិនរាថយឡើយ សំខាន់ផលចំណេញបានទៅលើប្រជាពលរដ្ឋ ហើយជាទិសដៅបន្ត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅតែបន្ត និងជុំរុញការពង្រីកខ្សែរត់បន្ថែមឲ្យបានច្រើននៅឆ្នាំ២០១៨នឹង បន្ថែមឲ្យបានស្ទើរតែពាសពេញរាជធានីភ្នំពេញនៅឆ្នាំ២០២០ខាងមុខ ។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានរថយន្តក្រុង បម្រើសាធារណៈចំនួន៥៧គ្រឿង សម្រាប់ខ្សែរត់ចំនួន៣ ក្នុងនោះរថយន្ត៣៤គ្រឿងបានដំណើរការរាល់ថ្ងៃ និង១៤ទៀតគ្រឿងសម្រាប់ត្រៀមបម្រុង ។ លោកបន្តថា ក្នុងរយៈពេលកន្លងមកនេះមានប្រជាពលរដ្ឋប្រមាណក្នុងចន្លោះពី៦៥០០ នាក់ទៅ៧០០០នាក់ ក្នុងមួយថ្ងៃបានជិះរថយន្តនេះ ហើយអ្នកដែលជិះមិនបង់ថ្លៃ មានដូចជា កូនសិស្ស ចាស់ជរា និងជនពិការប្រមាណ៤០% ជារៀងរាល់ថ្ងៃ បើគិតពីចំណូល និងការចំណាយវិញ រដ្ឋបាលរាជធានីមានការខាតបង់ជារៀងរាល់ខែ គឺការចំណាយទៅលើប្រាក់ខែបុគ្គលិក ការចំណាយហ្គាស និងការងារជួសជុលច្រើនជាងចំណូលតែម្តង ហេតុនេះរដ្ឋត្រូវបំពេញបន្ថែម។

2a4024f5-796f-48f1-8025-32f91d3e74fa7cfac979-eb4b-45bc-bf3d-84fab5655312

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply