តំបន់ជាយក្រុងភ្នំពេញគឺជាតំបន់ដ៏មានសក្តានុពល ឬជាតំបន់ពេជ្រកំពុងច្នៃ
Posted On : February, 16, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

តំបន់ជាយក្រុងភ្នំពេញបច្ចប្បន្នបានក្លាយទៅជាតំបន់ដ៏មានសក្តានុពលអភិវឌ្ឍន៍ខ្លាំងតាមរយៈការរីកចម្រើននៃការអភិវឌ្ឍនទីក្រុងរណប ដែលបណ្តុះទៅដោយអគារខុនដូ វីឡា ផ្ទះល្វែង និងរោងចក្រជាដើម និងស្របគ្នានឹងការរីកចម្រើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៃតំបន់ជ្រាយក្រុងភ្នំពេញ។

ការអភិវឌ្ឍន៍ជាយក្រុងគេសង្កេតទៅថាហាក់ដូចជាពេជ្រកំពុងច្នៃដោយសារមានការបណ្តាកទុនវិនិយោគពីក្រុមហ៊ុនទំាងក្នុងស្រុក និងបរទេសមានការកើនឡើងជាលំដាប់។ ក្នុងរាជធានីភ្នំពេញមានកំណើនប្រជាជនរស់នៅកើនឡើងជាច្រើន ដែលជាហេតុធ្វើឲ្យស្ថានភាពទូទៅរាជធានីភ្នំពេញមានភាពចង្អៀតយ៉ាងខ្លាំង ដោយសារការរីកដូចផ្សិតនូវអគារពាណិជ្ជកម្ម អគារខុនដូរខ្ពស់ៗជាច្រើន។ កត្តាទំាងនេះបានជំរុញឲ្យប្រជាជន និងក្រុមហ៊ុនវិនិយោគធ្វើការផ្លាស់ប្តូរគោលដៅអភិវឌ្ឍន៍របស់ខ្លួនទៅតំបន់ជាយក្រុង។

ជាក់ស្តែងនៅក្រុងតាខ្មៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងអភិវឌ្ឍន៍សំខាន់ជាច្រើន មាន គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូកម្ពស់២៧ជាន់ The River Center City គម្រោងសាងសង់ផ្ទះល្វែង និងភូមគ្រឹះបុរី របស់បុរីពិភពថ្មី និងគ្រោងផ្ទះវីឡាកូនកាត់របស់បុរីគ្រីស្តាល់និងគម្រោងទីក្រុងរណប LE URBAN ECO PARK នៅស្រុកកណ្តាលស្ទឹងជាដើម។ នៅឆ្នាំ២០១៥ ក្រុងតាខ្មៅមានគម្រោងសាងសង់ប្រមាណ៣៦គម្រោង សរុបទឹកប្រាក់ប្រមាណ២.៧លានដុល្លារ នេះបើយោងតាមរបាយការណ៍មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល។

លោក គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជាធ្លាប់បានលើឡើងថា តម្លៃអចលនទ្រព្យនៅជាយក្រុង និងមានតម្លៃស្មើក្នុងតំបន់ក្រុងភ្នំពេញក្នុងពេលរយៈពេល២០ឆ្នាំខាងមុខនេះ នេះសបញ្ជាក់ឲ្យឃើញថាតំបន់ជាយក្រុងភ្នំពេញកំពុងមានសក្តានុពលកាន់តែខ្លាំង។ បន្ថែមពីលើនេះតាមបណ្តាយផ្លូវជាតិលេខ៤ បានប្រែក្លាយដីស្រែទៅជារោងចក្រសហគ្រាស បុរី ផ្ទះវីឡា អគារពាណិជ្ជកម្មជាច្រើនផងដែរ។

សូមបញ្ជាក់ផងដែរថា បើតាមអ្នកជំនាញខាងអចលនាវត្ថុធ្លាប់បានលើកឡើងថាតំបន់ជាយក្រុង ឬតំបន់ខេត្តដែលជាប់នឹងក្រុងភ្នំពេញ និងជាគោលដ៏សំខាន់នៃការសាងសង់ខុនដូរ មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់អភិវឌ្ឍន៍ទីក្រុងរណបជាដើម។ ជាក់ស្តែងបច្ចុប្បន្នប្រជាជនជាច្រើនបានកំពុងស្វែងរកការទិញផ្ទះប្រកបអាជីវកម្មនានានៅតាមជាយក្រុងភ្នំពេញ ដោយសារការមើលឃើញនូវគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងរីកដុះដាល៕

ប្រភព៖ business-cambodia

Urban Voice Cambodia

Urban Voice Cambodia