តើ​សាលាក្រុង​ទុក​ឲ្យ​មាន​ក្លិន​ឆ្អេះ​ឆ្អាប និង​ក្លិន​ស្អុយ​ពី​សំរាម​នៅ​មាត់​ទន្លេ និង​មុខ​ព្រះ​បរមរាជវាំង​ដល់​ពេល​ណា​ទៀត?
Posted On : មិថុនា, 8, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ rfi

ជារឿងរាល់ព្រឹកព្រលឹម អ្នកបោសសំអាត និងប្រមូលសំរាមតែងតែដើរបោស និងប្រមូលសំរាម ដែលចោលរបាត់រប៉ាយ មិនថានៅលើឥដ្ឋ និងលើបង់សម្រាប់អង្គុយនោះទេ។ សំរាមដែលគេឃើញមិនដែលលួសពេល នោះគឺកាកអំពៅ សំបកខ្ចៅ សណ្តែកដី ថង់ផ្លាស្ទីក និងដបស្រាជាដើម។ ក្រៅពីសំរាមហើយ នៅមានអ្នកដែលបន្ទោបង់ មិនថាចាស់ ឬក្មេងនោះទេ គឺសុទ្ធតែគ្មានការខ្មាសអៀន បើទោះបីជាទីនោះជាទីសាធារណៈ និងមានមនុស្សម្នាដើរឆ្លងកាត់ទៅវិញទៅមកច្រើនក៏ដោយ។

មានមនុស្សមិនតិចទេធ្វើការថែទាំនៅតាមសួនច្បារមាត់ទន្លេជា រៀងរាល់ថ្ងៃ ដែលមានទាំងអ្នកដើរប្រមូលសំរាម ផ្លាស់ប្តូរថង់ផ្លាស្ទិកធំៗតាមធុងសំរាម ស្រោចទឹកផ្កា និងស្មៅ ហើយនិងអ្នកកាត់ស្មៅជាដើម។ ប៉ុន្តែភាពស្អាត ហាក់នៅមិនទាន់គ្រប់គ្រាន់សម្រាប់បរិវេណមាត់ទន្លេ ដែលធ្វើឲ្យមនុស្សជាច្រើនខ្លាចរអា និងមិនចូលចិត្តក្លិននៅទីនោះ។

សំណួរសួរថាហេតុអ្វីបានជាមាត់ទន្លេនៅក្នុងទីក្រុងភ្នំពេញមាន ក្លិនមិនល្អបែបនេះ។ តើមកពីអាជ្ញាធរនៅក្នុងតំបន់មិនអើពើ ចង់ទុកឲ្យមានក្លិនអញ្ចឹង ឬមកពីប្រជាជនមួយក្រុមតូច ដែលចេះតែនៅបន្តចោលសំរាម និងបន្ទោបង់ផ្តេសផ្តាស់បើទោះបីជាមានថង់សំរាម និងបង្គន់សាធារណៈនៅទីនោះហើយក៏ដោយ។ តើអ្នកណាខ្លះគួរតែចូលរួមដោះស្រាយបញ្ហានេះ។

ពិតណាស់ថា បញ្ហានេះមិនអាចមានតែខាងសាលារាជធានីភ្នំពេញតែម្ខាងនោះទេ គឺប្រជាពលរដ្ឋខ្មែរផ្ទាល់ក៏ត្រូវចូលរួមកែលម្អដើម្បីបរិស្ថានរស់ នៅប្រចាំថ្ងៃ និងក៏ដើម្បីមុខមាត់រាជធានីភ្នំពេញ និងសាកសមជារាជធានីមួយដែលស្រស់ស្អាតនិងពោរពេញទៅដោយអនាម័យ របស់ព្រះរាជាណាចក្រអច្ឆរិយៈផងដែរ។

   ការបោះចោលសំរាមពាសវាលពាសកាល ចេះតែបន្តនៅទីសាធារណ និងតំបន់មាត់ទន្លេ។ RFI/ Siv Chana


ការបោះចោលសំរាមពាសវាលពាសកាល ចេះតែបន្តនៅទីសាធារណ និងតំបន់មាត់ទន្លេ។ RFI/ Siv Chana

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!