តើអ្នកទាំងអស់គ្នាបានបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៥ហើយឬនៅ?
Posted On : សីហា, 14, 2015 | By សំឡេងទីក្រុង

ដោយ៖ ងី សុវណ្ណរតនី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥

សេចក្តីប្រកាសមួយចេញដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ បានសម្រេចនូវប្រការចំនួន១១ដែលទាក់ទងទៅនឹងការបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៥។

ខ្លឹមសារសំខាន់ៗនៅក្នុងសេចក្តីប្រកាសនោះរួមមានដូចជា ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ ត្រូវប្រមូលចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥។

អ្នកប្រើប្រាស់យានជំនិះទាំងឡាយអាចទៅបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៥បាននៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ កម្ពុជា ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ីគ្រប់សាខា។

ទន្ទឹមនឹងនេះ ក្នុងសេចក្តីប្រកាសក៍បានចែងថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការត្រួតពិនិត្យពន្ធដារ និងផាកពិន័យរាល់យានជំនិះឬមធ្យោបាយដឹកជញ្ជូនទាំងឡាយណាដែលមិនបានបង់ពន្ធផ្លូវតាមកាលកំណត់ខាងលើ។

សម្រាប់ខ្លឹមសារលម្អិតនៃសេចក្តីប្រកាសនេះសូមទាញយកឯកសារនៅទីនេះ៖ សេចក្តីប្រកាស

អាស្រ័យហេតុនេះ តើអ្នកទាំងអស់គ្នាបានបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៥ហើយឬនៅ?

សរសេរមកកាន់លោក ងី សុវណ្ណរតនី តាមរយៈ ngysovanratany@gmail.com

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!