តើលោកអ្នកចង់ក្លាយជាសហគ្រិនវ័យក្មេង​របស់ផ្សារ Night Out Bazaar​ ដែរឬទេ
Posted On : October, 17, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ahladang.com

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន យើងឃើញថា សទ្ទុះនៃយុវជនដែលចង់រកស៊ី និងមានបំណងចង់ ក្លាយជាសហគ្រិនវ័យក្មេង កំពុងតែកើនឡើង ស្របពេលដែលសង្គមយើងកំពុងអភិវឌ្ឍ។ ប៉ុន្តែ ពួកគាត់មួយចំនួន យល់ឃើញថា ការប្រកបអាជីវកម្ម តែងតែមានភាពប្រថុយប្រថានខ្ពស់ និង ត្រូវការប្រើប្រាស់ដើមទុនច្រើន។

កញ្ញា ទី សុខម៉ី ដែលជាសហស្ថាបនិក និងទើបបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេសថ្មីៗនេះ យល់ឃើញថា គោលបំណងក្នុងការបើក Night Out Bazaar នេះ គឺដើម្បីដោះស្រាយក្តីបារម្ភទាំងនេះជូនពួកគាត់ ដោយ៖

ទី១ គាត់អាចចាប់ផ្តើម ដោយប្រើដើមទុនតិច ក្នុងការធ្វើអាជីវកម្មនៅ Night Out Bazaar បាន។

ទី២ ពួកគាត់អាចយកផលិតផលម្ហូបអាហារឆ្នៃប្រឌិតរបស់គាត់មក បង្ហាញសាកល្បង ជូនអតិថិជនឲ្យបានឃើញ និង ស្គាល់ពីផលិតផលរបស់គាត់។

លើសពីនេះទៅទៀត   Night Out Bazaar មានក្រុមការងារដើម្បីផ្តល់ប្រឹក្សា និងវាគ្មិនមកពិភាក្សា ក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់អោយមានភាពទាក់ទាញ និង ដំណើរការបានល្អ។

ដោយសារ Night Out Bazaar គឺជាផ្សារនាពេលរាត្រីបែបទាន់សម័យ ដែលប្រមូលផ្ដុំសុទ្ធតែម្ហូបអាហារ និងភេសជ្ជៈចំរុះបែបខ្មែរ និងបរទេសដ៏សម្បូរបែប ធំ និងដំបូងគេ ដូច្នេះពួកយើងកំពុងស្វែងរកសហគ្រិន ដែលមានគំនិតឆ្នៃប្រឌិត ក្នុងការធ្វើមុខម្ហូប ដើម្បីបង្កើតជាសហគមន៏មួយដែល ពោពេញទៅដោយម្ហូបប្លែកៗ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកកំសាន្ត និង ញ៉ាំអាហារ។

សុខម៉ី យល់ឃើញថា ដើម្បីធ្វើអោយសង្គមជាតិរីកចំរើន យើងត្រូវការបង្កើតអោយបានច្រើននូវ អាជីវកម្មទាំងខ្នាតតូច និង កណ្ដាល (SME) ដើម្បីបង្កើននូវឱកាសការងារអោយកាន់តែច្រើន ហើយយនេះនឹងជួយកាត់បន្ថយអត្រាអត់ការងារធ្វើ ក៏ដូចជាលើកកំពស់សេដ្ធកិច្ចជាតិផងដែរ។

សំរាប់ម្ចាស់អាជីវកម្ម ឬអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មដំបូង ដែលមានចំណាប់អារម្មណ៏ក្នុងការលក់ អាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ ០៩២ ៣៨៧ ៦៧៦  និង ០១០ ៥១៣ ១៤៣។

Urban Voice Cambodia

Urban Voice Cambodia