តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ?
Posted On : តុលា, 2, 2015 | By សំឡេងទីក្រុង

ថ្ងៃទី០២ ខែតុលា ២០១៥  ដោយ៖  Urban Voice Cambodia

 

តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ?

លោកមេធាវី ខាន់ សិរីវុទ្ធី: អ្នកស្នើសុំត្រូវមានពាក្យសុំលិខិតអនុញ្ញាតសាងសង់ដែលត្រូវធ្វើ លើគំរូលិខិតជាផ្លូវការហើយត្រូវមានភ្ជាប់សំណុំលិខិតមួយចំនួន ដែលចាំបាច់ដូចខាងក្រោម ៖
១.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីបណ្តោះអាសន្ន ២.សលាកបត្រដីឡូត៍ ៣.ប្លង់ទីតាំងអគារក្នុងដីឡូត៍ ៤.ប្លង់អគារគ្រប់ជាន់ ៥.ប្លង់ផ្នែកបណ្តោយក្រោមដីនានា និងអាងបង្គន់មាត្រដ្ឋាន ១:១០០ ៦.ប្លង់ពុះពីរយ៉ាងតិចមាត្រដ្ឋាន ១:១០០ ៧. តារាងផ្ទៃក្រឡាមួយសម្រាប់ជាន់នីមួយៗ ៨.សាលាកបត្រគណនាផ្ទៃបាតផ្ទាល់ដី និងសន្ទស្សន៍នៃការប្រើប្រាស់។ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវបន្ថែមនូវឯកសារមួយចំនួនទៀតទៅតាម ទំហំ ឬផលប៉ះពាល់នៃគម្រោងអគារ។

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!