cheap-house-1132x670

តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលផ្ទះតម្លៃទាប

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយ ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។

នៅក្នុងបទសំភាសន៍តាមរយៈទូរសព្ទ លោក ឧញ៉ា សៀ ឬទ្ធីបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ដើម្បីទិញផ្ទះតម្លៃទាបរបស់លោកបានត្រូវមានលក្ខខណ្ឌដូចជា៖

  1. ប្រជាពលពលរដ្ឋទាំងអស់មិនត្រូវមានប្រាក់ខែលើស ៥០០ដុល្លារ
  2. ត្រូវតែជាអ្នករៀបការរួច
  3. ទិញហើយមិននៅមិនអាចយកទៅជួលនិងលក់បន្ដ លុះត្រាតែ៥ឆ្នាំក្រោយ ទើបអាចជួលនិងលក់បន្ដបាន។
  4. រាល់ការទទួលទិញលក់និងកក់ ក្រុមហ៊ុននិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកពិនិត្យដោយផ្ទាល់។
  5. តម្លៃផ្ទះចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ ទៅ ៣ម៉ឺនដុល្លារ អាស័្រយទៅតាមប្រភេទផ្ទះនិងទំហំ។
  6. មិនអនុញ្ញាតឲ្យអ្នកមានលុយទិញទុកសម្រាប់ធ្វើអាជីវកម្មនោះទេ។

គួរជម្រាបផងដែរថា ផ្ទះដែលត្រូវសាងសង់ មាន ២២៩៧ល្វែង ដែលមួយល្វែងមានតម្លៃចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការចាក់ដី និងរៀបចំការដ្ឋានសាងសង់ ហើយគ្រោងនឹងចាប់ផ្ដើមដំណើរការ សាងសង់នៅមុនបំណាច់ឆ្នាំ ២០១៧នេះ ។

ប្រភព៖ Businessnews

Leave a Reply