img_0024

តើប្រិយមិត្រយល់យ៉ាងណាបើមានសួនផ្កាតាមបណ្ដោយមាត់លូទឹកស្អុយ?

ផ្កាសាគូជាច្រើនដែលដុះតាមបណ្តោយលូទឹកស្អុយស្ទឹងមានជ័យ ត្រង់មុខមន្ទីពេទ្យកម្ពុជា-សូវៀត(ពេទ្យរុស្ស៊ី)កំពុងបញ្ចេញសម្រស់ដ៏គួរឲ្យគយគន់។ ផ្កាទាំងនោះបានជួយបិទបាំងអ្នកដំណើរដែលឆ្លងកាត់មិនឲ្យឃើញទឹកខ្មៅកក្វក់ដែលកំពុងហូរទៅកាន់អាងស្ដុកទឹកបឹងទំពុននៅភាគខាងត្បូងរាជធានីភ្នំពេញ។ ប្រសិនបើមានសួនផ្កានៅតាមបណ្ដោយលូទឹកស្អុយទាំងអស់ក្នងរាជធានីភ្នំពេញ ប្រហែលមិនត្រឹមតែជួយបិទបាំងទឹកស្អុយប៉ុណ្ណោះទេ វានឹងជួយបង្កើនសោភ័ណភាពទីក្រុងទៀតផង។ តើលោកអភិបាលក្រុងថ្មីអាចទទួលយកគំនិតនេះទៅពិចារណាដែរឬទេ? ចុះប្រិយមិត្រយល់យ៉ាងណាដែរ?

img_0018-2 img_0020 img_0040 img_0045 img_0047img_0038

Leave a Reply