តម្លៃ​ដីធ្លី​នៅ​ក្នុង​ខណ្ឌ​ដង្កោ​​ កើនឡើង​ជាង​ ៣០ ​ភាគរយ
Posted On : មិថុនា, 19, 2018 | By សំឡេងទីក្រុង

ភ្នំពេញៈ លក្ខណៈ​អំណោយផល​ដោយសារ​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ថ្មីៗ​ជាច្រើន​លេច​ឡើង​ជា​បន្តបន្ទាប់ រួម​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​នោះ​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌ​ដង្កោ​ចាប់ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៧ កើនឡើង​ប្រហែល​ ៣៥ ​​ភាគរយ​។

របាយការណ៍​ស្រាវជ្រាវ​ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ របស់​ក្រុមហ៊ុន Vtrust Appraisal បាន​បង្ហាញ​ថា ដី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២១៧ ដែល​ជា​ផ្លូវ​សំខាន់​ជាង​គេ​ក្នុង​ខណ្ឌ​ដង្កោ​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០ ​ទៅ​ ៨០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​ដែល​នៅ​ឆ្ងាយៗ​អាច​មាន​តម្លៃ​ប្រហែល​ ១០ ​ដុល្លារ​។ កន្លែង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​គឺ​តំបន់​ស្ថិត​នៅ​ជាប់​ជាមួយ​សង្កាត់​ស្ទឹងមានជ័យ និង​បឹងទំពុន ខណ្ឌ​មានជ័យ​។

អានអត្ថបទពេញ៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!