តម្លៃមធ្យមរបស់ខុនដូនៅកម្ពុជាមានការកើនឡើង
Posted On : October, 6, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ business-cambodia

ក្រុមហ៊ុន CBRE បានចេញរបាយការណ៍ការរស់នៅខុនដូនៅកម្ពុជា បានកត់សម្គាល់ឃើញថា និន្នាការនៃការរស់នៅនៅក្នុងខុនដូនឹងមានការកើនឡើងយ៉ាងខ្លាំង ព្រោះតែកម្ពុជាមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចជាលំដាប់ ហើយប្រជាជនកម្ពុជាក៏មានជីវភាពល្អគួរសម និងមានចំណង់ខាងរស់នៅបែបសីវីល័យ។

បន្ថែមពីលើនោះទៅទៀត ខុនដូជាច្រើនបានបំពាក់បរិក្ខាយ៉ាងទាន់សម័យព្រមទាំងមានគុណភាពល្អថែមទៀត ដែលមើលទៅគួរឲ្យចង់រស់នៅយ៉ាងខ្លាំង។ យ៉ាងណាមិញ តម្លៃលក់ជាមធ្យមសរុបបានបន្តកើនឡើងក្នុងរយៈពេលត្រីមាសទី 2 បើទោះបីជាខុនដូដែលមានតម្លៃខ្ពស់បានឃើញថាមានការធ្លាក់ចុះ ០,៥% ក៏ដោយ។ យោងតាមក្រុមហ៊ុន CBRE កម្ពុជា បានឲ្យដឹងថាខុនដូសរុបចំនួន២,៧៩៦ត្រូវបានបើកសម្ពោធថ្មីៗនេះ ដែលប្រមាណជាពាក់កណ្តាលនៃខុនដូទាំងអស់ ក្នុងនោះមានទីតាំងស្ថិតនៅក្នុងតំបន់ប្រជុំជនកម្រិត២ ដូចជានៅឬស្សីកែវ និងទួលសង្កែជាដើម។

ដោយឡែក តាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 ចេញប្រកាសនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦ ដោយបានធ្វើការសិក្សាបង្ហាញថា ការផ្គត់ផ្គង់ទីផ្សារខុនដូកើនឡើងខ្លាំង ត្បិតកម្លាំងស្រូបទាញទីផ្សារហាក់យឺតបន្តិចនៅដើមឆ្នាំ ២០១៦។ តាមការសិក្សាបានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ ការផ្គត់ផ្គង់ទីផ្សារខុនដូនឹងកើនដល់ ៣៧,៥៧០យូនីត ដោយមានកំណើនជាមធ្យមក្នុងមួយឆ្នាំ ៥៦ភាគរយ គិតក្នុងអំឡុងពេល ១៣ឆ្នាំមុន រហូតមកទល់នឹងពេលបច្ចុប្បន្ន។

តាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យដដែល បង្ហាញទៀតថា គម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន រួមមានទាំងគម្រោងសង់ហើយ និងកំពុងដំណើរការ និងមិនទាន់ចាប់ផ្ដើម សរុបទាំងអស់មានចំនួន ១១០គម្រោង ស្មើនឹង ១៤៨អគារ គិតជាយូនីតមានរហូតដល់ ៣៦,៧៤២។ ក្នុងចំនួនោះដែរ បើគិតមកទល់នឹងឆមាសទី១ ឆ្នាំ ២០១៦ មានអគារខុនដូសរុបចំនួន ២៤ ត្រូវបានសាងសង់រួច ដែលមានចំនួន ៥,០១៤ឯកតា។ ហើយបើគិតជាកំណើនជាមធ្យមក្នុងឆ្នាំវិញ អត្រាសាងសង់រួចគឺកើនឡើង៥៣ភាគរយក្នុងចន្លោះឆ្នាំ ២០០៨ ដល់ឆមាសទី១ ឆ្នាំ២០១៦៕

Urban Voice Cambodia

Urban Voice Cambodia