20141220_19a_0

តម្រូវការ​លំនៅឋាន​នៅ​តែ​មាន​កំណើន​ខ្ពស់​

ប្រភព៖ www.postkhmer.com, Fri, 19 December 2014,

អ្នក​ វិនិយោគ​ដែល​គ្មាន​​​ផែនការ​ច្បាស់​លាស់​អាច​នឹង​​ជួប​ការ​​បរាជ័យ ​តែ​សម្រាប់​អ្នក​អភិ​វឌ្ឍន៍​គម្រោង​ធំៗ​ដែល​មាន​ទុន​វិនិយោគ​រាប់​លាន​ ដុល្លារ ប្រហែល​មិន​មែន​ចេះ​តែ​ប្រថុយ​ប្រថាន​នោះ​ទេ ប្រសិន​បើ​សំណង់​លំនៅឋាន​របស់​ពួក​គេ​មិន​មាន​តម្រូវ​ការ​ពី​អតិថិជន​ពិត​ ប្រាកដ​នោះ​។

មុន​ពេល​មាន​មហា​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​សកល​ កាល​ពី​ឆ្នាំ​២០០៨​ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​​មាន​សកម្ម​ភាព​ពុះ​ក ញ្រោល​យ៉ាង​ខ្លាំង ស្រប​ពេល​តម្រូវ​ការ​មាន​សន្ទុះ​កើន​ឡើង​ ប៉ុន្តែ​នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចូល​មក​ដល់​បាន​ធ្វើ​ឲ្យ​ការ​លក់​ផ្ទះ​ក្នុង​បុរី​ស្ទើរ​តែ ​ទាំង​អស់​​ត្រូវ​ជាប់​គាំង​ស្តូក​តែ​ម្តង​។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ នា​រយៈ​ពេល​​២៣ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា និន្នាការ​ដូច​កាល​​មុន​ឆ្នាំ​២០០៨​បាន​ចាប់​ផ្តើម​មាន​សា​​ជា​ថ្មី​ឡើង​វិញ ​ហើយ​។

អគ្គនាយក​ក្រុមហ៊ុន ​ថោន ស៊ីធី រៀល​អេស្ទេត​ លោក វ៉ន ​ចាន់ថន បាន​ប្រាប់​ថា និន្នាការ​អភិវឌ្ឍ​លំនៅឋាន​បច្ចុប្បន្ន​នេះ​ធ្វើ​ឡើង​ស្រប​តាម​ស្ថានភាព​ ទីផ្សារ​ជាក់​ស្តែង​ ហើយ​និន្នា​​ការ​នៃ​ការ​អភិវឌ្ឍ​បែប​នេះ​នឹង​មិន​មាន​ហានិភ័យ​នោះ​ទេ​ សម្រាប់​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ។​ លោក​​បន្ត​ថា​ និន្នាការ​អភិវឌ្ឍ​លំនៅឋាន​បច្ចុប្បន្ន​បាន​​ផ្លាស់​ប្តូរ​ខុស​ពី​មុន​ពេល​ វិបត្តិ​សេដ្ឋកិច្ច​សកល កាល​ពី​ឆ្នាំ​២០០៨​ ដែល​ពេល​នោះ​មាន​​អ្នក​អភិវឌ្ឍន៍លំនៅ​​ឋាន​ខ្នាត​តូច​ដែល​មាន​ផ្ទះ​ពី២០៣០​ ខ្នង​មាន​ចំនួន​ច្រើន​ តែ​ពេល​នេះ​មិន​សូវ​មាន​អ្នក​វិនិយោគ​តូច​ៗ​បែប​នេះ​ទៀត​ទេ​ ផ្ទុយ​ទៅ​វិញ​អ្នក​អភិវឌ្ឍន៍​បច្ចុប្បន្ន​ធ្វើ​ឡើង​ជា​លក្ខណៈ​​បុរីធំៗ​ ជំនួស​វិញ​។

លោក​មាន​ប្រសាសន៍​ថា​៖​«​ការ​ផ្គត់​ផ្គង់​លំនៅឋាន​សព្វ​ ថ្ងៃ​នៅ​​មាន​ការ​កើន​ឡើង​ ខណៈ​​​តម្រូវការ​នៅ​​តែ​មាន​ច្រើន»។ លោក​បាន​បន្ត​ថា​៖​«​ការ​មាន​មនុស្ស​វ័យ​ក្មេង​ច្រើន​ក៏​ជា​ផ្នែក​មួយ​នៃ​ ការ​កើន​ឡើង​នៃ​​​តម្រូវការ​លំនៅឋាន​​ដែរ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​​ ការ​មាន​ប្រជាជន​វ័យ​ក្មេង​​ច្រើន​ក៏​មិន​សុទ្ធ​តែ​ធ្វើ​ឲ្យ​មាន​កំណើន​​ តម្រូវ​ការ​នោះ​ដែរ ​ប្រសិន​បើ​សេដ្ឋកិច្ច​មិន​អំណោយ​ផល»។

លោក ​ចាន់ថន បាន​បន្តថា ​ប្រជាជន​ខ្មែរ​មិន​សូវ​​ពេញ​និយម​រស់​នៅ​តាម​ខុនដូ​នោះ​ទេ ​ព្រោះ​ការ​រស់​នៅ​តាម​ខុនដូ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ហេតុ​នេះ​អ្នក​មាន​ប្រាក់​ចំណូល​ត្រឹម​៥០០ដុល្លារ​​មិន​អាច​រស់​នៅ​​​តាម​ ខុនដូ​ឡើយ ​ហើយ​អ្នក​មាន​ប្រាក់​​ខែ​១០០០​ដុល្លារ​​​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ ទ្រទ្រង់​ការ​ចំណា​យ​​​​លើ​សេវាកម្ម​ផ្សេង​ៗ​នៅ​ក្នុង​ខុនដូ​ផង​​ដែរ​។ ខុនដូ​សម្រាប់​តែ​ទីផ្សារ​ជន​បរទេស​ប៉ុណ្ណោះ។ ហេតុ​នេះ​តម្រូវ​ការ​លំនៅឋាន​បែប​ខុនដូ​ មិន​ទាន់​មាន​ទីផ្សា​រល្អ​និងមាន​តម្រូវការ​ច្រើន​ពី​ប្រជាជ​នខ្មែរ​នោះ​ទេ។

អគ្គ ​នាយក​ក្រុមហ៊ុន ​ប៊ុណ្ណា ​រៀលធី គ្រុប លោក ស៊ឹង ​ប៊ុណ្ណា មាន​ប្រសាសន៍​ថា ​ការ​ផ្គត់​ផ្គង់ និង​តម្រូវការ​លំនៅឋាន​បច្ចុប្បន្ន​ស្ថិត​ក្នុង​របត់​ និង​ពេល​វេលា​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​ភាព​អំណោយ​ផល ព្រោះ​ធនាគារ​នានា​បាន​ផ្តល់​នូវ​ឥណទាន​សម្រាប់​លំនៅឋាន​ច្រើន​ ជាង​មុន ហើយ​ការ​បំពេញ​បែប​បទ​ក៏​មាន​​ភាព​ងាយ​ស្រួល​​ផង​ដែរ ពិសេស​​​សេវា​កម្ម​បង់រំលស់​។ ​លោក​បាន​បន្ត​ថា ​កំណើន​នៃ​​ការ​ផ្គត់​ផ្គង់​បច្ចុប្បន្ន​កើត​ឡើង​ដោយ​សារ​កត្តា​បី​សំខាន់ៗ​ ដូច​ជា ទី១​ប្រជាជន​​​ទិញ​លំនៅឋាន​ពី​មុន​ពួក​គាត់​ប្រើប្រាស់​លុយ​សុទ្ធ ហើយ​ភាគ​ច្រើន​មាន​វ័យ​ចំណាស់​ ​តែ​ពេល​នេះ​​​អ្វី​ៗ​កំពុង​​​​ផ្លាស់ប្តូរ ទី២ ​តម្រូវការ​សេវាកម្ម​ស្នាក់នៅ​កាន់​តែ​មាន​ភាព​ទាន់សម័យ និង​ទី៣ អ្នក​រស់​នៅ​​ក្នុង​ក្រុង​មួយ​ចំនួន​បាន​ចាក​ចេញ​ទៅ​នៅ​ជាយក្រុង​ ដែល​អាច​ទទួល​បាន​លំនៅ​ឋាន​ទាន់​សម័យ​ និង​មាន​បរិស្ថាន​ល្អ​។

លោក​ បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​គិត​ថា​​ ចាប់​ពី​ពេល​នេះ​ដល់​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ​ការ​ផ្គត់ផ្គង់​លំនៅឋាន​ នឹង​មិន​មាន​បញ្ហា​​ទេ តែ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​បន្ទាប់​ទៅ​ទៀត​អ្នក​អភិវឌ្ឍន៍​គួរ​តែ​មាន​ការ​ ប្រុង​ប្រយ័ត្ន»។ លោក​បាន​ព្រមាន​ដែរ​ថា៖​​«​បើ​ទោះ​បី​ជា​មាន​តម្រូវការ​លំនៅ​ឋាន​ច្រើន​ក្តី ​តែ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​​ក៏​ត្រូវ​តែ​សិក្សា​ពី​តម្រូវការ​ផង​ដែរ​»។​

លោក ប៊ុណ្ណា ​បន្ត​ថា ​តាម​ការ​ប៉ាន់​ប្រមាណ​តម្រូវ​ការ​លំនៅឋាន​ក្នុង​រាជធានី​​ភ្នំពេញ​ក្នុង​ មួយ​ឆ្នាំៗ​មាន​ប្រមាណ​១​២​ម៉ឺន​ខ្នង។ ​ការ​ទិញ​លំនៅឋាន​ទាំង​នោះ​ជា​រឿង​ល្អ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​តើ​អ្នក​ទាំង​នោះ​ទិញ​ទុក​សម្រាប់​ស្នាក់នៅ​ ​សម្រាប់​ជួល ឬ​​ទុក​សម្រាប់​​លក់​យក​ប្រាក់​ចំណេញ ​ព្រោះ​កន្លង​មក​មាន​បុរី​មួយ​ចំនួន​មាន​អ្នក​ទិញ​អស់​ តែ​មិន​​សូវ​មាន​មនុស្ស​រស់​នៅ​ទេ​។ លោក​បាន​បន្ត​ថា​ ចំនួន​អ្នក​ទិញ​លំនៅឋាន​វ័យ​ក្មេង​កំពុង​​កើន​ឡើង​ច្រើន​នៅ​​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អ្នកនាង ឆាយ ស៊ីណា​ ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​បុរីវិមាន​ភ្នំពេញ​ បាន​និយាយ​ថា ​គម្រោង​​របស់​បុរី​វិមាន​ភ្នំពេញ​​​សុទ្ធ​តែ​សាង​សង់​ឡើង​​ដោយ​មិន​មែន​រង់ ​ចាំ​អតិថិជន​មក​ទិញ​ទើប​ចាប់​ផ្តើម​​សាង​សង់​នោះ​ទេ​។ ដោយ​សារ​ក្រុម​ហ៊ុន​មាន​គោលការណ៍​បែប​នេះ​ ទើប​ធ្វើ​ឲ្យ​បុរី​វិមាន​​ភ្នំពេញ តែង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ច្រើន​ ហើយ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​របស់​ក្រុម​ហ៊ុន​ក៏​តែង​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​លក់​​ដោយ​អតិថិ​ជន​​មិន​មាន​ក្តី​ព្រួយ​បារម្ភ​​​ផង​ដែរ​។

អ្នកនាង ​បាន​អះអាងថា​៖​ «​មិន​ថា​តែ​បុរីវិមាន​ភ្នំពេញ​ទេ​ បុរី​ផ្សេងៗ​ទៀត​មុន​នឹង​​ចាប់​ផ្តើម​គម្រោង​ថ្មីៗ​​គេ​សុទ្ធ​តែ​វិភាគ​ពី​ តម្រូវការ​ទីផ្សារ​រួច​ហើយ ​ទើប​​គេ​សាង​សង់​ ខណៈ​​តម្រូវការ​លំនៅឋាន​នៅ​កម្ពុជា​ពេល​នេះ​កំពុង​មាន​សន្ទុះ​​​ខ្លាំង»។ អ្នកនាង​បន្ត​ថា៖​«​តម្រូវការ​លំនៅឋាន​បច្ចុប្បន្ន​មាន​កំណើន​ខ្លាំង​។ ​អ្នក​ទិញ​លំនៅឋាន​បច្ចុប្បន្ន​ភាគ​ច្រើន​ជា​អ្នក​​​ទើប​រៀបការ​រួច​ ដោយ​មាន​ប្រមាណ​ពី​៥០​ទៅ​​៦០​ភាគរយ​ ហើយ​ភាគ​ច្រើន​គាត់​ទិញ​បង់​រំលស់​»។

អ្នកនាង ស៊ីណា​ ក៏​បាន​​លើក​ឡើង​ដែរ​ថា ​ដោយសារ​ដី​ក្នុង​ក្រុង​ឡើង​ថ្លៃ​ខ្ពស់​បាន​ធ្វើ​ឲ្យ​ម្ចាស់​​លំនៅឋាន​មិន​ សូវទាន់​សម័យ​មួយ​ចំនួន​​ចាក​ចេញ​ពី​ក្រុង​មក​ទិញ​លំនៅឋាន​នៅ​ជាយក្រុង​ ដែល​មាន​តម្លៃ​សមរម្យ​ និង​មាន​​​ភាព​​ស៊ីវិល័យ​​ជាង​នៅ​កណ្តាល​ទីក្រុង។ អ្នកនាង​បាន​បន្ត​ថា ​និន្នាការ​នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​តម្រូវការ​ផ្ទះ​នៅ​តាម​ បុរី​នានា​តាម​ជាយ​ក្រុង​​​កើន​ឡើង​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​គេ​បាន​ សង្កេត​ឃើញ​ថា អ្នក​អភិវឌ្ឍន៍​បុរី​មួយ​ចំនួន​កំពុង​បែរ​ឆ្ពោះ​ទៅ​តាម​តំបន់​ជាយក្រុង​ ដូចជា​នៅ​តាម​ផ្លូវជាតិ​លេខ១ ​ផ្លូវជាតិ​លេខ៦​ និង​ផ្លូវជាតិ​លេខ៤​ជា​ដើម​។

តាម ​ទិន្នន័យ​របស់​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយ​កម្ម​ និង​សំណង់ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៤​​នេះ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​​ ទូទាំង​ប្រទេស​បាន​កើន​ឡើង​២៥២,៨​ភាគរយ​ស្មើ​នឹង​ផ្ទះ​ចំនួន​៦៣៤៩​ខ្នង​ និង​​មាន​តម្លៃ​​ទឹក​ប្រា​ក់​៩៥២​លានដុល្លារ​អាមេរិក បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​មាន​គម្រោង​អភិវឌ្ឍន៍​​ លំនៅ​ឋាន​​ត្រឹម​តែ​៣៨៦៧​ខ្នង ​និង​មាន​ទឹក​ប្រាក់​វិនិយោគ​២៩៦លាន​ដុល្លារ​​​ប៉ុណ្ណោះ។

បើ​តាម​លោក ​បេងហុង ​​សុជាតិ​ខេមរ៉ូ អគ្គ​នាយក​នៃ​អគ្គនាយក​លំនៅឋាន​នៃ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម ​និង​សំណង់ ​មាន​ប្រសាសន៍ថា ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ឆ្នាំៗ​មាន​តម្រូវការ​លំនៅឋាន​ថ្មីៗ​ប្រហែល​ ១ម៉ឺន​ខ្នង៕

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply