cam

តចិនផ្តល់ជំនួយ ៧ លានដុល្លារ ដើម្បីអនុវត្តន៍គម្រោងចំនួន ១៦ នៅកម្ពុជា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ចិនផ្តល់ជំនួយជាទឹកប្រាក់សរុបចំនួន ៧.៣១៥.៩០៨ ដុល្លារអាមេរិកក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង សម្រាប់អនុវត្តគម្រោងកម្ពុជា ចំនួន ១៦ ។

មូលនិធិនេះត្រូវបានចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងការបរទេស រវាងឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។

ឯកឧត្តម ស្យុង ប៉ លើកឡើងថា “កម្ពុជាជាប្រទេសដំបូងហើយដែលបានទទួលមូលនិធិពិសេសនេះ” ។

លោកបន្ថែមថា “យើងជឿជាក់ថាដំណើរការយ៉ាងរលូននៃគម្រោងនេះនឹងជួយឲ្យកម្ពុជាពន្លឿនការអភិវឌ្ឍន៍បន្ថែម” ។

គួរបញ្ជាក់ថា មូលនិធិមេគង្គ-ឡានឆាង នេះត្រូវបានផ្តួចផ្តើមដើមដោយភាគីចិនក្នុងកំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៅខេត្ត Hainan ប្រទេសចិន កាលពីឆ្នាំ ២០១៦ ដែលជាការសហការផ្តល់ជំនួយលើគម្រោងខ្នាតតូចនិងមធ្យមសម្រាប់ប្រទេសចំនួន ៦ រួមមានចិន កម្ពុជា ថៃ វៀតណាម ឡាវ និង មីយាម៉ា ។

ក្នុងនោះឧត្ដម ប្រាក់ សុខុន មានប្រសាសន៍ថា មូលនិធិនេះត្រូវអនុវត្តន៍លើគម្រោងដូចជា កសិកម្ម ព័ត៌មាននិងទូរគមនាគមន៍ សុខភាពសាធារណៈ ការអប់រំនិងស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ និងវប្បធម៌ជាដើម ។

ឧត្ដមក៏បានបន្ថែមថា កិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ថាកាន់តែច្បាស់ពីការរីកចម្រើនយន្តការថ្នាក់អនុតំបន់ ឯកឧត្តមរំពឹងថា កិច្ចសហប្រតិបត្តិការគម្រោងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតចំណងមិត្តភាពរវាងប្រទេសក្នុងតំបន់ មេគង្គ-ឡានឆាង ។

គួរបញ្ជាក់ថា មូលនិធិ មេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងផ្តោតសំខាន់លើការបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងតំបន់ ការអភិវឌ្ឍធនធានទឹក និងការកាត់បន្ថយភាពក្រីក្រជាដើម ។

ប្រភព៖ Businessnews

Leave a Reply