water-transpot_large

ដំណឹងល្អ! សេវាដឹកអ្នកដំណើរតាមផ្លូវទឹកដំបូងបំផុតនៅកម្ពុជា ជិតដំណើរការហើយ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ហើយថា កម្ពុជានឹងមានសេវាដឹកអ្នកដំណើរតាមផ្លូវទឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ នេះ ក្រុមការងារបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងមន្ទីរសាធារណការ បានចុះពិនិត្យកំណត់ទីតាំងស្ថាបនាផែនិងស្ថានីយអ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចាប់ពីស្ពានព្រែកព្នៅដល់ក្រុងតាខ្មៅ។

តាមគម្រោងនឹងសាងសង់ស្ថានីយនិងផែ ចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ដូចខាងក្រោម៖

១.ទីតាំងក្រោមស្ពានព្រែកព្នៅ

២.ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ

៣.ទីតាំងកំពង់ផែភ្នំពេញ

៤.ទីតាំងអតីតកប៉ាលណាហ្កា ខាងជើងដអរិយក្សត្រ

៥.ទីតាំងភូមិដើមច័ន្ទច្បារអំពៅ

៦.ទីតាំងក្រុងតាខ្មៅ

តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានលើកឡើងថា កម្ពុជាជាប្រទេសមានអំណោយផលពីធម្មជាតិច្រើន ជាក់ស្ដែងមានទន្លេបឹងបួ ដែលសុទ្ធតែអាចទាញផលប្រយោជន៍បាន។ ជាពិសេសក្នុងរាជធានីភ្នំពេញមានទន្លេឆ្លងកាត់យ៉ាងល្អបំផុត អាចធ្វើជាផ្លូវទឹកដឹកអ្នកដំណើរ ដើម្បីកាត់បន្ថយការកកស្ទះដូចបច្ចុប្បន្ននេះ។ យ៉ាងណាក្ដីចំពោះការដាក់ដំណើរការជាផ្លូវការ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕

 

ប្រភព៖ Sabay.com

Leave a Reply