cf5cfa6e-71ce-430d-ac60-56a753a7f8a3

ដាច់​ភ្លើង​អស់​ច្រើន​កន្លែង ខណៈ​មាន​រន្ទះបាញ់​ផ្ទុះ​ឆេះ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ទូចែកចាយអគ្គិសនីតង់ស្យុងមធ្យមជាច្រើនគ្រឿងបានផ្ទុះឆេះ រួមជាមួយអគារថ្មមួយខ្នង បន្ទាប់ពីភ្លៀងបានបង្អុរ ហើយរន្ទះបាញ់ចំមុខជាហេតុធ្វើឱ្យមានការឆ្លងចរន្ត បណ្តាលឱ្យអគ្គិសនីស្ទើរមួយចំហៀងរាជធានីភ្នំពេញដាច់ផងដែរ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧ និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៧ នៅក្នុងបរិវេណអនុស្ថានីយអគ្គិសនីទី៥ ដែលមានទីតាំងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ តាមសាក្សីបានឱ្យដឹងថា នៅពេលភ្លៀងបានបង្អុរធ្លាក់ទាំងព្រឹក មានទាំងខ្យល់ និងផ្លេកបន្ទោរ ស្រាប់តែរន្ទះបាញ់ទៅចំពីមុខរោងចក្រអគ្គិសនីជាហេតុធ្វើឱ្យឆ្លងចរន្តផ្ទុះឆេះបន្ទប់ចែកចាយភ្លើងតែម្តង។

ខណៈដែលមានរន្ទះគេឃើញភ្លើងខៀវបានជះនៅតំបន់ក្បែរ និងលាន់ឮកក្រើកធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាក្រាបគ្រប់ៗគ្នា។ ភ្លាមៗនោះអគារមួយខ្នងនៅក្នុងបរិវេណផ្នែកខាងជើងនៃអនុស្ថានីយក៏ផ្ទុះឆេះផ្សែងហុយទ្រលោម និងបង្កឱ្យមានការភ្ញាក់ផ្អើល ហើយភ្លើងអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ បានដាច់ផងដែរ។ បន្ទាប់ពីមានអគ្គិភ័យនេះរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់អស់ប្រមាណ២ម៉ោង ទើបរលត់។តាមមន្ត្រីអគ្គិសនីម្នាក់បានឱ្យដឹងថា ការកើតមានអគ្គិភ័យនេះបណ្តាលមកពីរន្ទះបាញ់នៅចំពីមុខ អនុស្ថានីយអគ្គិសនីទី៥ បណ្តាលឱ្យឆ្លងចរន្តទៅម៉ាសកប់ក្រោមដីធ្វើឱ្យឆាបឆេះអគារធ្វើការ និងផ្ទុកទៅដោយទូចែកចាយអគ្គិសនីតង់ស្យង់ធម្យម ទើបជាហេតុធ្វើឱ្យអគ្គិសនីកាត់ផ្តាច់។

អគារថ្មដែលឆេះនេះទំហំបណ្តោយប្រវែង៥៨ម៉ែត្រ ទទឹង១៥ម៉ែត្រ និងទូចែកចាយអគ្គិសនីតង់ស្យង់មធ្យមចំនួន១៥ទូ ក៏រងការខូចខាតដែរ ក្នុងនោះ៥ទូខូចទាំងស្រុង។ តាមព័ត៌មានឱ្យដឹងថា ចំណុចដែលរន្ទះបាញ់ចំនោះបានឆេះខ្លោចស្មៅ និងមានរណ្តៅធំមួយនៅក្បែរប៉ាណូទុកចោលមួយនៅចំពីមុខឈៀងខាងជើង នៃអនុស្ថានីយអគ្គិសនីទី៥ ដែលត្រូវភ្លើងឆាបឆេះនោះ៕

ប្រភព៖ កោះសន្តិភាព

Leave a Reply