ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​៤​ខ្សែ​ចាប់ផ្តើម​ដំណើរ​នឹង​បន្តដំណើរ​ការបំភ្លឺ​ផ្លូវ​ជា​បន្តបន្ទាប់​គ្នា​ទៀត​
Posted On : កក្កដា, 13, 2018 | By សំឡេងទីក្រុង

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ដាក់ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ជាច្រើន​ផ្លូវ​និង​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ស្រស់ត្រកាល នៅក្នុងពេល​រាត្រី កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​បទល្មើស​ផ្សេងៗ ។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ជាក់ស្តែង​នា​រាត្រី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឱ្យ​ដំណើរការ​
​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លេខ​១៣៩​ចាប់ពី​មហាវិថី​កម្ពុជា​ក្រោម​ដល់​វិថី​ហ្សា​ល​ដឺ​ហ្គោល​ខណ្ឌ​៧​មករា​។​ជាមួយគ្នានេះ​ផ្លូវ​៣​ខ្សែ​ទៀត​ក៏​នឹង​បន្តដំណើរ​ការដាក់​បង្គោល​ភ្លើង​បំភ្លឺ​ជា​បន្តបន្ទាប់​គ្នា​ផងដែរ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើនេះ នៅវេលា​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​អោយ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លេខ ១៣៩ ដោយ​ចាប់ពី​មហាវិថី​កម្ពុជា​ក្រោម ដល់​វិថី ហ្សា​ល​ដឺ​ហ្គោល ខណ្ឌ​៧​មករា ដោយ​ដាក់​បំភ្លឺ​ចាប់ពីពេលនេះ​តទៅ ហើយ​នៅវេលា​យប់​ថ្ងៃទី​១២ ខែកក្កដា​២០១៨​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងដាក់​ឱ្យ​ដំណើរការ​បំភ្លឺ​ផ្លូវ​ចំនួន ២​ខ្សែ​ទៀត នោះ​គឺ ផ្លូវ​លេខ ១០០៧ ចាប់ពី​ផ្លូវ​លេខ​១៩៥០ ដល់​វិថី ម៉ុង ឫទ្ធី ខណ្ឌ​សែន សុខ និង​ផ្លូវ​លេខ ១១០ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​តិ​រិ​វិថី ព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ។​
​មន្ត្រី​ដដែល​បាន​បន្តទៀតថា​៖ ជាមួយគ្នានេះដែរ នៅវេលា​យប់​ថ្ងៃទី​១៣ ខែកក្កដា ២០១៨ នឹង​បន្ត​ដាក់អោយ​ដំណើរការ​បំភ្លឺ​ផ្លូវ​ចំនួន ១​ខ្សែ​ទៀត​គឺ ផ្លូវ​លេខ ២០០៤ ចាប់ពី​អតីត​បញ្ជរ​បង់ប្រាក់​ទី​២ ដល់​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

ប្រភព៖ រស្មីកម្ពុជា

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!