ជ្រុងមួយនៃសង្គម៖ ល្មមដល់ពេលរំដោះចិញ្ចើមផ្លូវ ទ្រូងផ្លូវ​កាត់បន្ថយ​ការកកស្ទះ​ចរាចរហើយ ខណៈមួយខែភ្នំពេញ​ខាតបង់់​ផ្នែកសេដ្ឋកិច្ចជាង ៦លានដុល្លារ ដោយការ​ស្ទះចរាចរ.!
Posted On : កក្កដា, 24, 2016 | By សំឡេងទីក្រុង

ប្រភព៖ freshnews

បញ្ហាការកកស្ទះចរាចរនៅទីក្រុងភ្នំពេញ បានក្លាយទៅជារឿងឈឺក្បាល របស់ប្រជាពលរដ្ឋស្ទើជារៀងរាល់ថ្ងៃ បើទោះជាការស្ទះចរាចរនេះ នៅមិនទាន់ដល់ថ្នាក់អាក្រក់ ដូចនៅបណ្ដាលទីក្រុង មួយចំនួន នៅបណ្ដាប្រទេសផ្សេងៗទៀតក៏ដោយ។
បើយោងតាមការសិក្សារបស់សាលារាជធានីភ្នំពេញ កាលពីឆ្នាំមុនបានបង្ហាញថាការខាតបង់ ផ្នែកសេដ្ឋកិច្ចដោយសារការកកស្ទះចរាចរ នៅក្នុងទីក្រុងមានជាង ៦លានដុល្លារ ក៏ដោយ រហូតមកដល់ ពេលនេះ គេនៅមិនទាន់ឃើញសាលារាជធានី ចាត់វិធានការអោយបានក្ដៅគគុក ឆាប់រហ័ស និងទាន់ពេលវេលានៅឡើយនោះទេ ក្រៅពីការបង្កើតអោយមានខ្សែររថយន្តក្រុង សាធារណៈដើម្បីសម្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរកាត់បន្ថយ ការកកស្ទះមួយផ្នែក តែខ្សែររថយន្តក្រុងសាធារណៈបច្ចុប្បន្ន នៅមិនទាន់ពេញនិយមនៅឡើយព្រោះតែមានខ្សែររត់តិច (៣ខ្សែរ) ហើយយូរ ជិះបានតែអ្នកមិនត្រូវការ ធ្វើដំណើរប្រញាប់ តែសាលាក្រុងក្រោមការសហការ ពីប្រទេសជប៉ុនគ្រោងនឹង ទទួលយករថយន្តក្រុងដែលជាជំនួយពីប្រទេសជប៉ុនចំនួន ៨០គ្រឿងទៀតនៅឆ្នាំ ២០១៧-២០១៨ ខាងមុខនេះដើម្បីបន្ថែម ខ្សែររត់ នៅពេលដែលបច្ចុប្បន្នសាលារាជធានី បានប្រកាសថាតាំងពីបង្កើតអោយមាន រថយន្តក្រុងសាធារណៈនៅខែកុម្ភះ ឆ្នាំ២០១៤មក គឺសាលាក្រុងបានខាតបង់ថវិកា អស់ជាង ១០មុឺនដុល្លារ ទៅហើយ។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!