Facebook Ads

យុទ្ធនាការតាមរយៈប្រព័ន្ធអ៊ីនធឺណិតស្ដីអំពី ជំនន់ទឹកភ្លៀង

ទឹកជំនន់ក្នុងទីក្រុង ជាបញ្ហាដ៏ចំបងរបស់ប្រជាពលរដ្ឋ ហើយ បានបង្ករបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា សុខភាព ការធ្វើដំណើរ និងសកម្មភាពអាជីវកម្មជាដើម។ជារៀងរាល់ឆ្នាំ ទឹកជំនន់តែងតែកើតឡើងនៅប្រទេសកម្ពុជានៅរដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ជាពិសេស ទឹកជំនន់នៅរាជធានីភ្នំពេញតែម្តង។ 

www.teangtnaut.org

រូបភាពទឹកលិចនៅផ្សាកណ្តាលនាពេលកន្លងមក www.teangtnaut.org

រូបភាពមួយចំនួនបានរំលឹកការលិចទៅក្រុង ដែលនាំទឹកចិត្តប្រជាពលរដ្ឋចង់មានការកែលំអរ និងលុបបំបាត់ ឬកាត់បន្ថយគ្រោះមហន្តរាយពីទឹកលិចនេះ។

តើលោកអ្នកចង់ចូលរួមកាត់បន្ថយទឹកទឹកជំនន់ក្នុងទីក្រុងយើងដែរឬទេ?

ចូលរួមជាមួយយើងយុទ្ធនាការស្តីការតាមដានទឹកលិចទីក្រុង

  • តាមរយៈការរាយការណ៍ ទីតាំងទឹកលិចរបស់អ្នកមកកាន់សំឡេងទីក្រុង
  • បង្កើតជារបាយការណ៍ផែនទីជាក់លាក់ ផ្តល់ដល់សាលារាជធានីភ្នំពេញ និងដៃគូរអភិវឌ្ឍន៍ចូលរួមដោះស្រាយ
  • លោកអ្នកពិតជា ពលរដ្ឋសកម្មដែលបានចូលរួមក្នុងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

សូមចូលរួមទាំងអស់គ្នា ដើម្បីទីក្រុងរបស់យើង!

ផ្ញើរជារបាយការណ៍ទាក់ទងនឹងបញ្ហានៃទឹកជំនន់ដែលអ្នកបានជួបប្រទះ ឬនៅសហគមន៍របស់អ្នក មកកាន់ក្រុមការងារយើងឥឡូវនេះ តាមរយៈ៖

  • កម្មវិធីទូរស័ព្ទសំឡេងទីក្រុងនៅក្នុងប្រព័ន្ធអ៊ិនត្រយដោយទាញយកតាមតំណភ្ជាប់ https://goo.gl/3FrWxq ធ្វើការតំឡើងកម្មវិធី។
  • កម្មវិធី Telegram ដោយស្វែងរកឈ្មោះ @urbanvoice
  • ចូលទៅគេហទំព័ររបស់យើង www.urbanvoicecambodia.net រួចចុចពាក្យ រាយការព័ត៌មាន

តើរបាយការណ៍របស់អ្នកបានផ្តល់សារៈសំខាន់អ្វីខ្លះ ដល់យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណែតស្ដីអំពីទឹកជំនន់?

នៅពេលបញ្ចប់យុទ្ធនាការ ក្រុមការងារសំឡេងទីក្រុង នឹងធ្វើការបោះពុម្ព នូវរបាយការណ៍ផែនទីចុងក្រោយមួយ ដែលបង្ហាញពីស្ថានភាពនៃទឹកជំនន់ប្រចាំឆ្នាំ នៅក្នុងកំឡុងពេល នៃការធ្វើការយុទ្ធនាការនេះ។ ដូចនេះរបាយការណ៍របស់អ្នក គឺជាចំណែកដ៍ធំមួយក្នុងការចូលរួមបង្កើតនូវរបាយការណ៍ផែនទី។ មិនត្រឹមតែផែនទីត្រូវបានបោះពុម្ពនោះទេ ក្រុមការងារសំឡេងទីក្រុង នឹងធ្វើការចែករំលែកនិងផ្សព្វផ្សាយទៅកាន់ស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ទីក្រុងដូចជា សាលារាជធានីភ្នំពេញ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឱ្យមានដំណោះស្រាយល្អប្រសើរជាងមុនលើបញ្ហាទឹកលិចនៅទីក្រុង ។

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply