img_0010

ជិះរថភ្លើងពីភ្នំពេញទៅប្រលានយន្តហោះដោយឥតគិតថ្លៃ

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាខ្សែរផ្លូវដែកថ្មីពីស្ថានីយក្រុងភ្នំពេញទៅព្រលានយន្តហោះនឹងត្រូវបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរមកដល់។

លោកស៊ុនចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែង៖ “ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីធានាថាផ្លូវដែកពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិត្រូវបានបញ្ចប់មុនពេលបុណ្យចូលឆ្នាំខ្មែរ” ។

លោកបន្តទៀតថា ក្នុងរយៈពេល៣ខែដំបូងនឹងបើកឲ្យពលរដ្ឋជិះដោយមិនគិតថ្លៃបន្ទាប់ពីសាងសង់រួចរាល់។

រថភ្លើង៣គ្រឿងសម្រាប់ដឹកអ្នកដណើរ ដែលក្នុងមួយគ្រឿងអាចផ្ទុកមនុស្សបាន១០០នាក់។

បន្ថែមពីនេះក្រសួងក៏រៀបចំឲ្យមានកាណូតដឹកអ្នកដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅភ្នំពេញនិងតាខ្មៅដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ក៏នឹងត្រូវបានបញ្ចប់ផងដែរ៕

 

Leave a Reply