ជប៉ុនសង់អគារមណ្ឌលតម្លៃជិត ១០លានដុល្លារ សម្រាប់គាំពារមាតានិងទារកនៅកម្ពុជា
Posted On : November, 29, 2016 | By Vantha

អាគារមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារកបានសាងសង់រួចរាល់ជាស្ថាពរ និងបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៦។ អាគារមជ្ឈមណ្ឌលនេះ ជាជំនួយពីប្រទេសជប៉ុន ដែលបានចំណាយថវិកាសាងសង់ប្រមាណជិត១០លានដុល្លារអាមេរិក ឬស្មើនឹង ១,០៩០,៥៤៧,០០០យ៉េន ដែលសាងសង់ដោយអង្គការ JICA ប្រចាំកម្ពុជា។

ក្នុងឱកាសសម្ពោធអគារថ្មីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាគារថ្មី ១ខ្នងដែល មាន៤ជាន់ បានសាងសង់រួចរាល់ជាស្ថាពរហើយសម្រាប់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកុមារ ព្រមទាំងមានការផ្គត់ផ្គង់ឧបករណ៍បរិក្ខាពេទ្យចំនួន១១មុខ ដែលនឹងអាចកាត់បន្ថយ មរណភាពមាតា ទារក និងកុមារឲ្យបានលឿននិង សម្រេចបានតាមគោលដៅ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះរាជរដ្ឋាភិបាល កម្ពុជា បានស្នើសុំជំនួយពីប្រទេសជប៉ុន កាលពីឆ្នាំ២០១៣កន្លងទៅហើយជាលទ្ធិផលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាកជប៉ុន។ គូសបញ្ជាក់ថា អាគារមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារកនេះ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យស្រឡាញ់ទារក រាជធានីភ្នមពេញ៕

ប្រភព៖ business-cambodia.com

Urban Voice Cambodia

Urban Voice Cambodia