ជប៉ុនផ្តល់ជំនួនជាង២០ម៉ឺនដុល្លារ សាងសង់អគារសិក្សានៅរាជធានីភ្នំពេញ និងព្រៃវែង
Posted On : March, 27, 2015 | By សំឡេងទីក្រុង

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥, ប្រភព៖ Freshnews

(ភ្នំពេញ)៖ ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ បានចុះហត្ថលេខាផ្តល់ថវិកា ២០៣.៧២៩ដុល្លារ ដើម្បីសាងសង់អគារសិក្សាចំនួន៣ខ្នងនៅក្នុង រាជធានីភ្នំពេញ និងខេត្តព្រៃវែង។

ពិធីចុះហត្ថលេខាបានរៀបចំឡើង នៅស្ថានទូតជប៉ុន រវាងឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយ លោក ជា ជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងលោក ពៅ តូ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមជម្រាបថា គម្រោងថវិកាជំនួនជាង២០ម៉ឺនដុល្លាររបស់ជប៉ុននេះ ចែកជា២ ៖ទី១-គម្រោងថវិកាប្រមាណ ១០១.២៤៥ដុល្លារ ដែលនឹងផ្តល់ជូនដល់មន្ទីរអប់រំ រាជធានីភ្នំពេញ នឹងយកទៅសាងសង់អគារសិក្សាមួយខ្នងចំនួន៧បន្ទប់ នៅក្នុងអនុវិទ្យាល័យអារុណវត្តី ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២- គម្រោងថវិកាប្រមាណ ១០២.៤៨៤ ដុល្លារអាម៉េរិក នឹងត្រូវសាងសង់អគារពីរខ្នង ស្មើនិង ៨បន្ទប់ នៅអនុវិទ្យាល័យកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

Urban Voice Cambodia

Urban Voice Cambodia