ជប៉ុននឹងផ្ដល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជានាឆ្នាំថ្មីនេះ
Posted On : មករា, 4, 2018 | By Vantha

កម្ពូជានឹងទទួលបានរថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ពីរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗនេះ។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ដល់សារពត៌មានក្នុងស្រុក។

បច្ចុប្បន្ននេះបញ្ហាកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញកុំពុងធ្វើឲ្យពលរដ្ឋខាតបង់ពេលវេលា និងប្រាក់ចំណូលជាច្រើន។

លោក រំពឹងថា សេវាឡានក្រុងនៅរាជធានីភ្នំពេញនឹងកាន់រីកចម្រើនជាងមុន កាត់បន្ថយការកកស្ទះ និងកាន់តែងាយស្រួលសម្រាប់ប្រជាជនទីក្រុង។ ឡានក្រុងទាំងនោះនឹងឲ្យមកកម្ពុជាជាជំហានៗ មិនមែនមកទាំងអស់ដូចជំនួយពីប្រទេសចិនឡើយ។ លោកបញ្ជាក់ដែរថា ឡាននឹងមកដល់កម្ពុជាយ៉ាងយូរបំផុតមុនចូលឆ្នាំខ្មែរខាងមុខ។

គួរំលឹកថា ប្រទេសចិនក៏ធ្លាប់ផ្ដល់រថយន្តក្រុងចំនួន១០០គ្រឿង ដល់កម្ពុជាផងដែរកាលពីឆ្នាំមុន៕

 

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!