ជប៉ុននឹងផ្ដល់ជំនួយរថយន្តក្រុង១៤០គ្រឿងដល់កម្ពុជា

ប្រទេសជប៉ុននឹងផ្ដល់ជំនួយរថយន្តក្រុងចំនួនជាង ១០០ គ្រឿងមកឱ្យរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ នេះបើយោងតាមសាលាក្រុងបានឱ្យដឹង។អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានមានប្រសាសន៍ថារដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តក្រុងចំនួន ១៤០ គ្រឿងដែលចំនួន ៨០ គ្រឿងនឹងមកដល់នៅខែមេសា។ គាត់បន្ថែមថាការផ្ដល់ជំនួយនេះមានតម្លៃជាង ៨ លានដុល្លារ។

លោកបាននិយាយថា “រដ្ឋាភិបាលជប៉ុនបានសន្យាថានឹងបរិច្ចាគរថយន្តក្រុងទៅរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីសាលារាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវនិងចរចាជាមួយភាគីជប៉ុនប្រហែល ៣ ឆ្នាំកន្លងមក។

លោក ម៉េត មាសភក្ដី បន្ថែមថាជំនួយរបស់ជប៉ុននឹងជួយធ្វើឱ្យចរាចរប្រសើរឡើង និងពង្រីកសេវារថយន្ដក្រុងនៅភ្នំពេញកាត់បន្ថយកកស្ទះចរាចរ។ បច្ចុប្បន្ននេះសាលារាជធានីមានឡានក្រុងចំនួន ១៥០ គ្រឿងដែលកំពុងរតលើផ្លូវចំនួន១០ខ្សែ។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញបានទទួលអំណោយរថយន្តដឹកទំនិញ ១០០ គ្រឿងពីប្រទេសចិន។

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសកាលពីឆ្នាំមុនថាកម្មករទាំងអស់ត្រូវបានអនុញ្ញាតឱ្យយកឡានក្រុងសាធារណៈដោយមិនគិតថ្លៃរយៈពេល ២ ឆ្នាំនៅឆ្នាំ ២០១៨ និង ២០១៩៕

 

ប្រភព៖ Khmertime

Leave a Reply