ឆេះ​ផ្អើល​មួយ​ឈុ​ល​នៅ​បន្ទប់​ខុន​ដូ​មួយ​កន្លែង​ជិត​រដ្ឋសភា​ចាស់នៅ​ប៉ុន្មាននាទីមុន​នេះ
Posted On : May, 28, 2015 | By សំឡេងទីក្រុង

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៥, http://kohsantepheapdaily.com.kh/

រាជ​ធានីភ្នំពេញ ៖ មាន​​ហេតុការណ៍អគ្គិភ័យ​មួយ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​ឈុល ខណៈ​ភ្លើងឆេះ​នៅ​បន្ទប់​ជាន់ទី៣​ក្នុង​​ខុន​ដូ​មួយ​កន្លែង​​ កាល​ពី​វេលា​​ម៉ោ​ង​១២ និង​៥០នាទី​ថ្ងៃទី​២៨ ឧសភា ២០១៥ នេះ ស្ថិតនៅ​​ចំណុចផ្ទះ​លេខ​០២ ផ្លូវ​លេខ២៤៦ ខាង​ក្រោយ​សភា​ចាស់ ​ក្នុង​​សង្កាត់​​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យ​ដឹងថា ការឆេះនេះ​មិនបាន​បង្កឱ្យ​ធំដុំនោះទេ ព្រោះ​ត្រូវ​ប្រជា​ពលរដ្ឋ​ជិត​ខាង​នាំគ្នា​ជួយពន្លត់​ទាន់ ខណៈនោះ​ក៏​មាន​​​រថ​យន្ត​ពន្លត់អគ្គិភ័យ​​​​៣គ្រឿងផងដែរ​ តែមិន​បាន​បាញ់​​ទេ  ។ ចំណែកឯ​មូលហេតុវិញ ត្រូវសមត្ថកិច្ច​សន្និដ្ឋាន​ជំហានដំបូងថា អាច​ម្ចាស់​​​បន្ទប់​ដាក់​ហាលខ្នើយ​នៅ​ខាង​មុខផ្ទះ ហើយ​មាន​អ្នក​បោះ​កន្ទុយ​បារីចំលើ ទើប​បណ្តាលឱ្យ​ឆេះ​ផ្អើល​បែបនេះ ។

46f54f56-ab55-42be-b3be-a575fd2d4582

 

5bea6bd9-8914-4c82-bfbb-4b02094caa41

 

1eaff13d-7445-4f2a-a660-b7c0981d6f5c

Urban Voice Cambodia

Urban Voice Cambodia