ឆេះគ្រឿង​ក្នុង​ផ្ទះ​មន្ត្រី​កសិកម្ម​ម្នាក់ ខណៈ​ដួល​កំប៉ុងហ្គាស​លើ​ធូប​អុជ​ចូលឆ្នាំ​ចិ​ន
Posted On : February, 18, 2015 | By សំឡេងទីក្រុង

ប្រភព៖ កោះសន្តិភាព,ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:០២

រាជធានីភ្នំពេញ ៖ ផ្ទះ​លក់​​អីវ៉ាន់​ចាប់​ហួយ​មួយកន្លែង​​​ដែល​គេ​ដឹងថា ជា​ផ្ទះ​របស់​មន្ត្រី​​ក្រសួង​កសិកម្ម​ម្នាក់ ត្រូវបាន​អគ្គិភ័យ​ឆាប​ឆេះ​​គ្រឿង​ក្នុង និង​ដំបូល​មួយចំនួន ​ដោយសារ​កំប៉ុង​ហ្គាស​ដួល​លើ​ធូប​​អុជ​​ក្នុង​ថ្ងៃ​សែន​​ចូល​ឆ្នាំ​ចិន​​ ដែលហេតុការណ៍​នេះបង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង​​០២ និង​៣០នាទីរសៀល​ថ្ងៃទី​១៨ កុម្ភៈ ២០១៥ នេះ ស្ថិត​នៅ​ចំណុច​​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​​សែនជ័យ ។

ប្រភព​បានឱ្យ​ដឹងថា ម្ចាស់​ផ្ទះ​ឈ្មោះ​ផល សំបូរ ​អាយុ​៥៥​ឆ្នាំ (ប្តី)​ជាមន្ត្រី​ក្រសួង​កសិកម្ម និង​ប្រពន្ធ​ឈ្មោះឡុង ផល្លា អាយុ​៥១​ឆ្នាំ ជា​​អ្នក​លក់ដូរ ។

ប្រភពបន្តថា ក្នុង​ហេតុការណ៍ភ្លើង​ឆេះ​នោះ មិន​បាន​រាលដាល​ដល់​​ផ្ទះអ្នកដទៃ​ទេ ព្រោះ​ត្រូវ​បាន​រថយន្តពន្លត់អគ្គិភ័យ​២គ្រឿង​ជួយ​បាញ់​ពន្លត់​ទាន់ ហើយក៏មិន​មាន​អ្នក​រងរបួស​នោះដែរ ។

Urban Voice Cambodia

Urban Voice Cambodia