ច្បាស់ការហើយ! ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នៅ​​កម្ពុជា​​សម្រេច​ឲ្យ​សាងសង់ឆ្នាំនេះ
Posted On : មករា, 11, 2018 | By Vantha

ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាដែលនឹងត្រូវចំណាយថវិកា ប្រមាណ១៩០០លានដុល្លារជាជំនួយរបស់រដ្ឋាភិបាលចិន ត្រូវបានសម្រេចឲ្យសាងសង់ជាផ្លូវការហើយ ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងសាធារណៈការ និងក្រុមហ៊ុនចិន ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នាព្រឹកថ្ងៃទី ១១ មករា ២០១៨។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨ នេះ និងចាត់ទុកថា នេះគឺជាមោទនភាពមួយសម្រាប់កម្ពុជាដែលមានផ្លូវល្បឿនលឿនទំហំធំបែបនេះ។

ផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាគឺនឹងសាងសង់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលក្នុងគម្រោងបន្ថយនៅត្រឹមប្រវែងជាង ១៩០គីឡូម៉ែត្រ អាចធ្វើដំណើរត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ ធ្លាប់បានបញ្ជាក់ថា អ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ មិនត្រឹមតែចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាពខ្ពស់ទៀតផង។ ហើយអ្នកធ្វើដំណើរទាំងអស់ កុំបារម្ភមានគោក្របីឆ្លងកាត់ ព្រោះផ្លូវនេះបិទរបងជិត និងមានប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលក្រុមហ៊ុនចិនកំពុងសិក្សា៕

ប្រភព៖ sabay.com.kh

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!