18555927_739694566211298_1769665018895730257_n

ចូលបង្គន់សាធារណៈដោយមិនគិតថ្លៃ

សាលារាជធានីភ្នំពេញ កំពុងសាងសង់បង្គុន់សាធារណៈសេរីទំនើបចំនួន៩កន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយមិនបងថ្លៃ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែឧសភា ម្សិលមិញ។

សាលារាជធានីភ្នំពេញអះអាងថា៖ បង្គន់សាធារណ:ថ្មីទាំង ៩កន្លែង សុទ្ឋសឹងជាបង្គន់ស្តង់ដារ ដែលស្ថិតនៅតំបន់មួយចំនួនដូចជា៖

១-សួនច្បារបទុមវតី

២-សួនកុមារបទុមវតី

៣-សួនលោកតាក្រម ង៉ុយ

៤-សួនច្បារ ដអរិយក្សត្រ

៥-សួនច្បារមាត់ទន្លេជាប់របងសាលចតុមុខ

៦-សួនកុមារវត្តភ្នំ

៧-សួនច្បារប្រជាធិបតេយ្យឫស្សីកែវ

៨-សួនមុខស្ថានទូតបារាំង

៩-សួនច្បារដេអិន ។

ប្រជាពលរដ្ឋខ្លះសារទ និងខ្លះទៀតចោទជាសំនួរទាក់ទង់នឹងប្រសិទ្ធភាពនៃការអនុវត្តន៍ និងថែទាំ។

អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ហាវ វិរ់ៈ (Hao Virak) សសេរថា៖ បើគេយកលុយគិតមិចឯកត្តម? អ្នកលេងម្នាក់ទៀតឈ្មោះ វង់ ម៉ូលីកា (Vong Molika) សសេរថា៖ សុំអោយដាក់អ្នកសម្អាតយកលុយទៅទើបស្អាត ភាគច្រើនកន្លែងដែលអត់អ្នកសម្អាតចូលមិនកើតទេ

18446646_739694549544633_6840864427133459043_n

 

 

Leave a Reply