ចិន ផ្តល់ជំនួយ ៣ លាន​ដុល្លារ បំពាក់​កាំ​ម៉ា​រ៉ា តាមផ្លូវ នៅ​ភ្នំពេញ
Posted On : August, 15, 2014 | By សំឡេងទីក្រុង

www.cen.com.kh

រដ្ឋាភិបាល​ប្រទេស​ចិន បាន​ផ្តល់ជំនួយ ៣ លាន​ដុល្លារ ដើម្បី​ចូលរួម​រៀបចំ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ជំនួយ​នេះ គឺ​សម្រាប់​បំពាក់​កាមេរ៉ា​សុវត្ថិភាព ( CCTV security camera ) នៅតាម​ដង​វិថី ទីប្រជុំ ចរាចរណ៍ ទីប្រជុំជន និង​កន្លែង​សំខាន់ៗ​មួយចំនួន ក្នុង​ទីក្រុង ដើម្បី​ទប់ស្កាត់​
​និង​ចាត់ការ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​អំពើចោរកម្ម​លួច​ឆក់ សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្សេងៗ និង​សកម្មភាព​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​។​

​សេចក្តីប្រកាស បង្ហាញថា ការបំពាក់​ឧបករណ៍​ទំនើប​ទាំងនេះ នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លុបបំបាត់​អំពើចោរកម្ម និង​ឧក្រិដ្ឋកម្ម​ក្នុង​ទីក្រុង ដើម្បី​សុវត្ថិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ អាជីវករ ទេសចរ និង​ពាណិជ្ជករ​អន្តរជាតិ​៕

Urban Voice Cambodia

Urban Voice Cambodia