1483979158

ចិន-ជប៉ុននឹងផ្តល់រថយន្តក្រុងសាធារណៈចំនួន២៨០គ្រឿងដល់សាលាក្រុងភ្នំពេញ

កម្ពុជានឹងទទួលបានរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុនជប៉ុន និងចិនចំនួន២៨០គ្រឿងក្នុងនោះរដ្ឋាភិបាលជប៉ុនផ្តល់រថយន្តចំនួន ១៨០ គ្រឿង និងពីរដ្ឋាភិបាលចិន ចំនួន ១០០គ្រឿងនៅពេលខាងមុខដ៏ឆាប់នេះ។នេះបើយោងតាមការប្រកាសព័ត៌មានពីរដ្ឋបាលសាលារាជធានីភ្នំពេញនាពេលថ្មីៗនេះ។

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានឲ្យដឹងនៅក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពការងារគម្រោងបច្ចេកទេសធ្វើឲ្យប្រសើឡើងនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងថា កម្ពុជានឹងទទួលបានរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុនចំនួន ១៨០គ្រឿង ព្រមទាំងទទួលបានពីរដ្ឋាភិបាលជប៉ុនចំនួន១០០គ្រឿងទៀតផងដែរនៅក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះដែរ កាលពីពេលកន្លងទៅ ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា ការបន្ថែមរថយន្តក្រុងនេះ ដើម្បីពង្រឹងដំណើរការ សេវារដ្ឋាករស្វយ័តរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ឲ្យកាន់តែប្រសើរ ក្នុងគោលដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សាលារាជធានីភ្នំពេញ កំពុងដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងសាធារណៈ មានចំនួន ៣ខ្សែ ដែលមានរថយន្ដក្រុងចំនួន ៥៧គ្រឿង កំពុងដំណើរការ ហើយនៅត្រឹមឆ្នាំ ២០២០ នឹងពង្រីកឲ្យបាន ១០ខ្សែបន្ថែមទៀត ក្នុងន័យឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ៕

ប្រភព៖ business-cambodia

Leave a Reply