ចិនផ្ដល់កម្ចីសម្បទានកសាងផ្លូវថ្នល់ប្រវែង ២០០០ គីឡូម៉ែត្រ និងស្ពានជិត ៧ គីឡូម៉ែត្រ ដល់កម្ពុជា
Posted On : សីហា, 26, 2016 | By សំឡេងទីក្រុង

ប្រភព៖ business-cambodia

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សារធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ប្រាក់កម្ចីសម្បទាន នឹងជំនួយឥតសំណង ដល់កម្ពុជា ដើម្បីសាងសង់ផ្លូវថ្នល់ប្រវែងសរុបជាង ២០០០ គីឡូម៉ែត្រ និងស្ពានប្រវែងសរុប ៧គីឡូម៉ែត្រ នៅក្នុងប្រទេសកម្ពុជាក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ចូនចិន កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Yang Chuantang  រដ្ឋមន្ត្រីក្រសួងដឹកជញ្ចូនចិន ឯកឧត្ត ស៊ុន ចាន់ថុល គាំទ្រគំនិតផ្ដូចផ្ដើម ខ្សែក្រវាត់មួយវិថីមូយ និងវិថីសូត្រសមុទ្រ ដែលបានបង្កើតឡើងដោយចិន ហើយកម្ពុជាក៏ជាសមាជិកស្ថាបនិក ក្នុងចំណោមសមាជិកនានា នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលគំទ្រដោយចិនដែរ។

ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាផ្សេងៗដែលទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក ផែនការមេ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។ ហើយក៏បានស្នើរសុំ ការគាំទ្រពីរសមភាគីទាក់ទងនឹងការកសាងសម្តភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាផងដែរ។

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!