2-3-plan1

ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ បើ​អាច​គួរ​ជិះ​វាង​រង្វង់​មូល​២​កន្លែង​នៅ​ភ្នំពេញ

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) នឹងត្រូវបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តាឡើងវិញ។

ចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេនឹងប្រព្រឹត្តទៅតែនៅលើស្ពានមិត្តភាពកម្ពុជា-ចិន តែមួយប៉ុណ្ណោះ។ ចរាចរណ៍អាចនឹងមានការកកស្ទះខ្លាំងនៅបរិវេណជុំវិញការដ្ឋានសាងសង់។ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសងខាង (រង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន)។  បើអាចសូម ប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងរង្វង់មូលស្ពាន ជាពិសេសនៅក្នុងម៉ោងមមាញឹក។

ទន្ទឹមនឹងនោះដែរ ក្រសួងសាធារណការបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយការកកស្ទះដូចជា៖ ការកែតម្រូវចំណុចរង្វង់មូលស្ពានទាំងសងខាង ការរៀបចំគំនូសប្លង់បង្ហាញទិសដៅប្រព័ន្ធចរាចរណ៍ ការផ្ដល់នូវដំណោះស្រាយសម្រាប់ការពង្វាងចរាចរណ៍ និងការចែករំលែកព័ត៌មានទាក់ទងនឹងផ្លូវវាងផ្សេងទៀតជាដើម។ ក្រសួងសាធារណការដ៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញក៏សូមធ្វើការអធ្យាស្រ័យនិងយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការរំខានទាំងឡាយណាដែលនឹងកើតមានឡើងក្នុងអំឡុងពេលនៃការជួសជុលស្ពាននេះ។

សូមជម្រាបជូនថា គម្រោងជួសជុលស្តាស្ពានជ្រោយចង្វាចាស់នេះឡើងវិញវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ លានយ៉េន ប្រមាណជា ៣៣លានដុល្លារអាមេរិក។ ការជួសជុលស្តាឡើងវិញនៃស្ពាននេះ នឹងប្រើរយៈពេលប្រមាណជា (២១ខែ) រហូតដល់ ខែមិថុនា ឆ្នាំ២០១៩៕

aaa

ប្រភព៖Sabay

Leave a Reply