ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដង្កោ នឹងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាល ចុះរុះរើផ្លាកផ្សាយពាណិជ្ជកម្ម សំយ៉ាប ដែលដាក់តាំងមិនរៀបរយ និងរំលោភលើដីសាធារណៈក្នុងមូលដ្ឋាន
Posted On : មករា, 30, 2019 | By សំឡេងទីក្រុង

ចា​ប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៩នេះតទៅ  រដ្ឋបាលខណ្ឌដង្កោ នឹងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាល ចុះរុះរើផ្លាកផ្សាយពាណិជ្ជកម្ម ស្លាកយីហោ សំយ៉ាប យ៉ាក និងសម្ភារ​ដែលដាក់តាំងយ៉ាងអនាធិបតេយ្យនិងរំលោភលើដីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដង្កោ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ ដោយចុះហត្ថលេខាដោយលោក នុត ពុតរ៉ាដា  ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ម្សិលមិញនេះ។

ចំពោះប្រជាពលរដ្ឋណាដែលនៅរឹងរួស ខាងសាលាខណ្ឌនឹងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីអនុវត្ដន៍តាមនិតិវិធីច្បាប់ ។ ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម។

ដោយ៖ ចំរើន

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!