គ​ណៈកម្ម​ការ​ផ្សារ​អូឫស្សី និងមន្ត្រី​សុខាភិបាលរាជធានីចុះ​អប់រំ​​អាជីវ​ករ​លក់​ចំណីអាហារ​តាម​ដង​ផ្លូវ​ និង​ក្នុង​ផ្សារ
Posted On : February, 17, 2015 | By សំឡេងទីក្រុង

ដោយផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ នៅថ្ងៃ​ទី ១៧ កុម្ភៈ ២០១៥ ចាប់​ពីម៉ោង៩ និង​៣០​នាទី​ដល់​ម៉ោង១១ព្រឹក​ គ​ណៈកម្ម​ការ​ផ្សារ​អូឫស្សី បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាលរាជធានី​ភ្នំពេញ ចុះ​អប់រំ​ណែនាំ ផ្សព្វផ្សាយ និងចែក​ជូន​សារ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ជូន​ដល់​អ្នកលក់​ចំណីអាហារតាម​ដងផ្លូវ និងក្នុង​បរិវេណ​ផ្សារដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាពចំណីអាហារ សុខុមាលភាពជូន​អាជីវករ ប្រជាពលរដ្ឋ ដោយ​ធ្វើ​យ៉ាងណា​រក្សា​​ឱ្យ​បាន​នូវ​ភាព​ស្អាត, ​ទុកដាក់​ចំណីអាហារ​ឆៅ និងឆ្អិន​ដោយឡែក​ពី​គ្នា, ​​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ, ​​ទុកដាក់​អាហារ​នៅ​សីតុណ្ហភាពសុវត្ថិភាព, ប្រើប្រាស់​ទឹក​ស្អាត និងទំនិញមានគុណ​ភាពល្អ, កន្លែង​លាង និងតាំង​លក់​ផុត​ពី​ដី ត្រូវ​ពាក់​អៀម ស្រោមដៃ មួក ត្រូវ​តាំង​អាហារ​មាន​គម្រប ឬក្នុង​ទូ ត្រូវ​ចូលរួម​ប្រមូល ញែក វេច​ខ្ចប់ ទុកដាក់​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ៕

Urban Voice Cambodia

Urban Voice Cambodia