គ្រោងចំណាយ៧០០លាន$ជុំវិញផែនការអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកជាក្រុងរណប
Posted On : ឧសភា, 28, 2015 | By សំឡេងទីក្រុង

ដោយ: កោះសន្តិភាព,​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ឧសភា អញ្ជើញមន្រ្តីជំនាញ មន្រ្តីពាក់ព័ន្ធក្រោមឧវាទសាលារាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន អាយ.អិន.ជី ហូលឌីងខូអិលធីឌី (INGHOLDING Co Ltd) បើកកិច្ចប្រជុំលើកឡើងពីបទបង្ហាញនូវគំម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់បឹងទំពុន និងបឹងជើងឯក បន្ទាប់ពីទីស្តីការគណ:រដ្ឋមន្រ្តី ស.ជ.ណ លេខ១៩០ ចុះថ្ងៃទី២០ កុម្ភ: ២០១៥ និងក្រោយពីរាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបនេះ។

តំណាងក្រុមហ៊ុន អាយ.អិន.ជី ហូលឌីងខូអិលធីឌី ឲ្យដឹងថា បានទទួលសិទ្ធអភិវឌ្ឍតំបន់ទាំងនេះដែលមាន ទំហំផ្ទៃដីសរុបរួមចំនួន ២.៥២ហិចតា (បឹងទំពុននឹងបឹងជើងឯក)។ចំនែកអ្នកដែលមានដីនៅតំបន់នោះ ក៏តម្រូវឲ្យបរិចាកដី២០%   ទៅក្នុងគំម្រោងអភិវឌ្ឍន៍ដែរ។

​​​     តំនាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា  ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបនោះមានផ្លូវសរុបចំនួន៦១ខ្សែរ ក្នុងនោះមានមហាវិថីធំៗចំនួន២គឺមហាវិថី សម្តេចតេជោហ៊ុនសែន  និងមហាវិថី មហាភក្តីហ៊ុននាង ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយជាង៩គីឡូម៉ែត្រ ។  ការអភិវឌ្ឍន៍ពរព័ន្ធហេដ្ឋារចនាសម្ព័នរួមមានប្រព័ន្ធផ្លូវថ្នល់  ប្រលាយ និងលូជាដើម បាននិងកំពុងចាប់ផ្តើមពីពេលនេះទៅ រហូតដល់ឆ្នាំ២០១៧ ហើយការស្ថាបនាឲ្យរួចរាល់នៅអំឡុងឆ្នាំ២០៣៥ ។

ចំពោះផ្ទៃដីដែលក្រុមហ៊ុនអភិវឌ្ឍន៍នោះមានចំនួន២.៥៧២ហិចតា ក្នុងនោះត្រូវចំណាយទៅលើផលប៉ះពាល់នៃមហាវិថី៣ខ្សែរចំនួន១៥០ហិចតា ការសិក្សាគម្រោងអភិវឌ្ឍន៍១ហិចតា ការសាងសង់ច្រាំងបឹងរក្សារទុក១៣,៤៧៥ហិចតា  ចំណាយការសាងសង់ច្រាំងប្រលាយមេ២ខ្សែ១៦,៥៩១ហិចតា ការរៀបចំបណ្តាញអគ្គីសនីក្រោមដី៨,៩០០ហិចតា ការរៀបចំតំបន់បៃតង និងសាធារណ:២៨១,៧៥ហិចតា ការស្ថាបនាហេដ្ឋារចនាសម្ព័ន ៩៥,៧៥ មហាវិថីសម្តេច ហ៊ុន សែន ៩,១៦ហិចតា មហាវិថីអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ២,៧៤ហិចតា មហាវិថីកាត់ទទឹង៥,៥២ហិចតា ផ្លូវមេរងមានទទឹង៣៥ម៉ែត្រ៣៤,៩៨ហិចតា ផ្លូវរងមានទទឹង១៦ម៉ែត្រ០,៣៦ហិចតា ការស្ថាបនាស្ពាននៅមហាវិថីសម្តេចហ៊ុន សែន ១៤០ហិចតា ការស្ថាបនាស្ពាននៅមហាវិថីលោកតា ហ៊ុន​ នាង ៦០ហិចតា ការស្ថាបនាស្ពានកាត់ទទឹង២៦ម៉ែត្រ ១០០ហិចតា ការសាងសង់បណ្តាញលូទឹកភ្លៀង១៩៨,៤៨៨ហិចតា ការសាងសង់លូជ្រុងកាត់ទទឹងមហាវិថីសម្តេច១៨០ហិចតា និងការសាងសង់បណ្តាញលូទឹកស្អុយ១៩៥,៩៣៦ហិចតា​មតម្លៃប៉ាន់ប្រមាណ៦៩៦.៤៥៤.០៩៣ដុល្លាសហរដ្ឋអាមេរិច។

តំណាងក្រុមហ៊ុនបានបញ្ឋាក់ទៀតថា ការអភិវឌ្ឍន៍តំបន់បឹងទំពុន និងបឹងជើងឯកនេះ ត្រូវចាក់ខ្សាច់បំពេញបន្ថែមមានចំនួនសរុបចំនួន១៤៦.២២៥.៦៤០ម៉ែត្រគូប។

គួបញ្ជាក់ថា ការអភិវឌ្ឍន៍បឹងទំពុននិងបឹងជើងឯកនោះ ប៉ះពាល់និងចូលដីខេត្តកណ្ដាលចំនួន៣៧៦ហិចតា សេចក្តីជូនដំណឹងរបស់គណ:រដ្ឋមន្ត្រីបានណែនាំឲ្យកាត់ដីពីខេត្តកណ្ដាលបញ្ចូលមកក្រោមកាគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញវិញ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!