គោលការណ៍អនុវត្ត ២ចំណុច ក្នុងការដោះស្រាយបញ្ហា នៅរាជធានីភ្នំពេញ
Posted On : កញ្ញា, 23, 2016 | By សំឡេងទីក្រុង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ សាលារាជធានី បានដឹកនាំប្រជុំពិភាក្សាការងារប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាកកស្ទះក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់រថយន្តធន់ធ្ងន់ចូលក្រុង។ 

កិច្ចប្រជុំនេះ សាលារាជធានីបានលើកឡើងថា ជាក់ស្តែងមានការងារជាច្រើន ដើម្បីដោះស្រាយ បញ្ហាទាំង២ខាងលើនេះ ប៉ុន្តែវាពិតជាមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជារួមបាននៅឡើយទេ។

ការស្ថាបនាផ្លូវនានារួមទាំងផ្លូវក្រវាត់ក្រុងជាង ១៥០គីឡូ ការពង្រីកផ្លូវ ការរៀបចំភ្លើងស្តុប ការរៀបចំដាក់របាំងបែងចែកទ្រូងផ្លូវ ការរៀបចំស្លាកសញ្ញាចរាចរណ៍ និងការបន្ថែមប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យា ៣០០នាក់ នៅតែមិនទាន់ដោះស្រាយអស់នូវចំណុចកកស្ទះប្រមាណជា ១៥៥គោលដៅ នៅទូទាំងរាជធានីភ្នំពេញ។

ទោះជាយ៉ាងណា សាលារាជធានីត្រូវតែប្តេជ្ញាបន្តដោះស្រាយឱ្យអស់ពីលទ្ធភាព។ ដើម្បីអភិវឌ្ឍន៍ស្ថាបនាផ្លូវនានា  ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍និងកត្តាជាច្រើនទៀត នៅរាជធានីភ្នំពេញ។

ចំពោះការទប់ស្កាត់រថយន្តធន់ធ្ងន់ចូលក្រុងត្រូវតែច្បាស់លាស់ឡើងវិញ ក្នុងការដាក់ចេញគោលការណ៍អនុវត្ត ២ចំណុច៖
១/ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការណែនាំដល់មន្ត្រីប៉ូលីសអំពីរថយន្តប្រភេទណាត្រូវបច្ចេកទេស និងមិនត្រូវបច្ចេកទេសឱ្យបានយល់គ្រប់ខណ្ឌ
២/ មន្ទីរសាធារណការ និងប៉ូលីសត្រូវពិភាក្សាដាក់គោលដៅចាប់រថយន្តដែលល្មើស ហើយផ្សាយជាសាធារណៈតែម្តង៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!