គេហទំព័រ Telegraph បង្ហាញ​ទីក្រុង​​អាស៊ី​ចំនួន ១០ ល្អ​បំផុត​​​សម្រាប់​វិនិយោគ​ក្នុង​នោះ​ក៏​មាន​ទីក្រុង​ភ្នំពេញ​ដែរ
Posted On : June, 24, 2015 | By សំឡេងទីក្រុង

ប្រភព: Bnews,ផ្សាយ ថ្ងៃទី24  ខែJune  ឆ្នាំ2015

ទីក្រុង​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី​បាន​ចាប់​ផ្តើម​លេច​មុខ​ឡើង​ជា​ បណ្តើរៗ​ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រហូត​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ខ្លះ​បាន​ព្យាករណ៍​ថា អាស៊ី នឹង​អាច​ក្លាយ​ជា​តំបន់​មាន​មាន​សេដ្ឋកិច្ច​នាំ​មុខ​គេ​នៅ​ថ្ងៃ អនាគត ។ វិនិយោគិន​បរទេស​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ហូរ​ចូល​តំបន់​អាស៊ី​ក្នុង​ការ​ ធ្វើ​វិនិយោគ​ ទៅ​កាន់​ប្រទេស​អភិវឌ្ឍ​និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​តំបន់​ដ៏​ល្អ​សម្រាប់​ធ្វើ​អាជីវកម្ម ។

 

១០) ទីក្រុង​សៀងហៃ ប្រទេស​ចិន
ទោះបី​ជា​មាន​ការ​ ពិបាក​លើ​កម្ម​សិទ្ធ​លើ​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជា​ឯក​ជន​ដោយ​ និង វិនិយោគិន​បរទេស​គ្មាន​សិទ្ធ​ជា​ម្ចាស់​ដី ចំណុច​ល្អ​នៃ​ទីក្រុង​សៀងហៃ គឺ​មាន​ការ​រីក​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​ឆាប់​រហ័ស និង មាន​ទីផ្សារ​សម្រាប់​ជួល​ធ្វើ​អាជីវកម្ម ។

164

៩) ទីក្រុង​សិង្ហបុរី
ចំណុច​មិន​ល្អ​មួយ​នៃ​ទីក្រុង​ សិង្ហបុរី​គឺ​ការ​​ទទួល​ចំណូល​ទាប​ និង​មាន​ប្រាក់​ពន្ធ​ធ្វើ​អាជីវកម្ម​ខ្ពស់ ។ ក៏ប៉ុន្តែ សិង្ហបុរី ជា​ក្រុង​មាន​សេដ្ឋកិច្ច​ខ្លាំង​ក្លា មាន​ស្ថិរភាព​សេដ្ឋកិច្ច​ល្អ​​  និង​មាន​ការ​ចំណាយ​ប្រតិបត្តិការ​ក្នុង​កម្រិត​ទាប​ រួម​ទាង​មាន​ទីផ្សារ​សម្រាប់​ជួល​ធ្វើ​អាជីវកម្ម​​​ប្រកប​ដោយ​ប្រសិទ្ធភាព។

259

៨) ទីក្រុង​តូក្យូ ប្រទេសជប៉ុន
​ថ្វីត្បិត​តែ​ សេដ្ឋកិច្ច​ក្រុង​តូក្យូ មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្នុង​រយៈ​ពេល ១ ទសវត្ស​​​កន្លង​​មក ក៏​ទីក្រុង​នេះ​នៅ​មាន​ប្រព័ន្ធ​គាំ​ទ្រ​ដ៏​ពិសេស​នានា​ដល់​ម្ចាស់​ អាជីវកម្ម ​ការ​ចំណាយ​ប្រតិបត្តិ​ទាប ទីផ្សារ​សម្រាប់​ជួយ​ធ្វើ​អាជីវកម្ម​ធំៗ និង ប្រព័ន្ធ​នយោបាយ​មាន​ស្ថិរភាព  ហើយ​​មាន​ប្រាក់​ពន្ធ​អាជីវកម្ម​ទាប​ទៀត​​ផង ។

358

៧) ទីក្រុង​មុំបៃ ប្រទេស​ឥណ្ឌា
ទីក្រុង មុំបៃ មាន​កន្លែង​មួយ​ចំនួន​មាន​គុណភាព​ខ្ពស់​សម្រាប់​ធ្វើ​អាជីវកម្ម  ទោះបី​ជា​មាន​ការ​​​គ្រប់​គ្រង​លើ​ការ​ជួល​ធ្វើ​អាជីវកម្ម​មាន​អត្រា​ព័ន្ធ​ ខ្ពស់ និង​មាន​ការ​កំណត់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ក៏ដោយ​។

456

៦) ទីក្រុង​ហុងកុង ប្រទេស​ចិន
ក្រុង​ហុងកុង ដូច​សៀងហៃ​ដែរ​មាន​ទីផ្សារ​សម្រាប់​ជួល​ធ្វើ​អាជីវកម្ម មាន​តម្លៃ​ប្រាក់​ប្រតិបត្តិ​ទាប​ មាន​លំនឹង​សេដ្ឋកិច្ច​ និង មាន​ពន្ធ​លើ​ប្រាក់​ចំណូល​ពី​ការ​ជួល​កម្រិត​មធ្យម​​ដែល​បង្ក​លក្ខណៈ​ ងាយស្រួល​ដល់​ការ​​វិនិយោគ ឬ ធ្វើ​អាជីវកម្ម​​​ជា​ដើម។

544

៥) ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា
ទីក្រុង​ភ្នំពេញ​ មាន​ទីផ្សារ​សម្រាប់​ជួល​ធ្វើ​អាជីវកម្ម​​ដែល​គេ​មើល​ឃើញ​ថា ទទួល​បាន​ទិន្នផល​មធ្យម​មួយ​ និង​មាន​អត្រា​ផលិត​ផល​ក្នុង​ស្រុក​ខ្ពស់​នៅ​ក្នុង​តំបន់ បើ​ទោះបី​ជា​មាន​បញ្ហា​អសកម្ម​មួយ​ចំនួន​ក៏​ដោយ​​​លើ​ការ​គ្រប់​គ្រង់​កម្ម​ សិទ្ធ​​បញ្ញា និង​ សេដ្ឋកិច្ច​របស់​ប្រទេស​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ភាគ​ច្រើន​​ក៏ដោយ​។

639

៤) ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន
ទីក្រុង ម៉ានីល​មាន​ទីផ្សារ​គាំ​ទ្រ​ម្ចាស់​អាជីវកម្ម​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ពី​ទ្រព្យ​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ និង មាន​ទីផ្សារ​សម្រាប់​វិនិយោគិន​បរទេស​ខ្ពស់​​ ថ្វីត្បិត​តែ​មាន​​បញ្ហា​ប្រព័ន្ធ​ពុក​រលួយ ដែល​ជន​បរទេស​មិន​អាច​ទិញ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​​នោះ​ក៏ដោយ។​
738
៣) ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី
ការ​ធ្វើ​ អាជីវកម្ម​នៅ​ហ្សាការតា ទទួល​បាន​ទិន្នផល​ខ្ពស់​ ទីផ្សារ​ជួល​សម្រាប់​អាជីវកម្ម​មាន​ភាព​អព្យាក្រឹត​  បើ​ទោះបី​ជា​​មាន​ប្រាក់​ពន្ធ​លើ​អាជីវកម្ម​ខ្ពស់​ និង​ ប្រាក់​ប្រតិបត្តិ​ខ្ពស់ ។
832
២) ទីក្រុង​បាងកក ប្រទេស​ថៃ
អាជីវកម្ម​​នៅ​​​ក្នុង​ ទីក្រុង​បាងកក​ទទួល​បាន​ទិន្នផល​ខ្ពស់​ មាន​ទីផ្សារ​ជួល​សម្រាប់​ធ្វើ​អាជីវកម្ម ដោយ​មាន​តម្លៃ​ទាប​ខុស​ពី​ធម្មតា ។ ប៉ុន្តែ​ទីក្រុង​បាងកក មាន​ដំណើរ​នៃ​ការ​ទិញ​មាន​លក្ខណៈ​ស្មុគ​ស្មាញ ហើយ​ជន​បរទេស​ទិញ​ដី​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ និង​នយោបាយ​គ្មាន​ស្ថិរភាព ។
929
១) ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី  
ទីក្រុង​ កូឡាឡាំពួរ មាន​ប្រាក់​ប្រតិបត្តិ​ទាប និង មាន​ចំណូល​ខ្ពស់​ពី​វិស័យ​សំណង់​អគារ ការ​ធ្វើ​កំណែ​ទម្រង់​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​លើ​ទីផ្សារ​ជួល​ធ្វើ​ អាជីវកម្ម ។ ប៉ុន្តែ​ម៉ាឡេស៊ី មាន​ប្រាក់​ពន្ធ​លើ​អាជីវកម្ម​ខ្ពស់៕
010

Urban Voice Cambodia

Urban Voice Cambodia