គម្រោងThe Park Land សែនសុខ ចាប់ផ្ដើមបើកលក់នៅថ្ងៃនេះហើយ
Posted On : March, 18, 2015 | By សំឡេងទីក្រុង

ឆ្នាំ2015 ខែ03 ថ្ងៃទី18, Source: http://business-cambodia.com/

The Park Land សែន សុខគឺជាគម្រោងលំនៅដ្ឋាន ដែលស្ថិតនៅទីតាំងតាមផ្លូវ ម៉ុង ឬទ្ធី ម្តុំខាងក្រោយអគារថ្មីរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាគម្រោងទី១ របស់ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបជាង ២០ហិចតា។

ក្នុងគម្រោងនេះនឹងមានការសាងសង់នូវគេហដ្ឋានដ៏ទំនើបទាន់សម័យជាច្រើនប្រភេទដែលមាលក្ខណះ ឯកជនរួមមាន វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងទាន់សម័យប្រកបដោយប្រណិតភាព  រួមជាមួយសួនច្បារដ៏ស្រស់ស្អាត ក្លិបហាត់ប្រាណ អាងហែលទឹក និង កន្លែងលំហែរកាយជាច្រើនផ្សេងទៀត។

គូួរបញ្ចាក់ថា នៅជិតគម្រោង The Park Land នេះ មានបុរីធំៗពីរដែលបានកំពុងសាងសង់ផ្ទះយ៉ាងច្រើនផងដែរ គឺ បុរី ប៉េង ហួត ដែលមាន១គម្រោង និង បុរីពិភពថ្មីដែលមានរហូតដល់៣គម្រោង ក្នុងនោះ ២គម្រោងសាងសង់រួចហើយ។

Urban Voice Cambodia

Urban Voice Cambodia