គម្រោង Diamond One លក់អស់ជាង ៨០ ភាគរយ នឹងគ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ ២០១៦
Posted On : December, 9, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ បច្ចុប្បន្នគម្រោង Diamond One បានលក់ឲ្យទៅអតិថិជនអស់ប្រមាណ​ជាង ៨០ភាគរយហើយ ខណៈដែលការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ​ចុងឆ្នាំ​ ២០១៦ ខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់កញ្ញា ជូងឡៃយ៉ាន់​ អនុប្រធានផ្នែកលក់ នៃគម្រោង Diamond One បានប្រាប់ដល់ពាណិជ្ជកម្មកម្ពុជា។

កញ្ញាបានឲ្យដឹងទៀតថា ក្នុង​គម្រោង Diamond One មាន​ផ្ទះ​ហាង​ចំនួន ៤៣ល្វែង ​និង​ខុនដូ​មួយ​ដែល​មាន​កម្ពស់ ១៧ជាន់ ​ដែលមានបន្ទប់​ស្នាក់​នៅ​ចំនួន ៣៩៥យូនីត ដោយសាងសង់លើផ្ទៃដី​ ៨៦៧០ម៉ែត្រការ៉េ និងមានផ្ទៃសំណង់ ៥៦៨៤១ម៉ែត្រការ៉េ ។

Diamond One គឺជា​គម្រោង​អភិវឌ្ឍន៍​ផ្ទះ​ហាង ដែល​មាន​ខុនដូ​រាង​ត្រីកោណ​មួយ​នៅ​ខាង​ក្រោយ និងមានរចនាបថបែបអឺរ៉ុប ស្ថិត​លើ​ទឹកដី​ទីក្រុង​កោះពេជ្រ។ គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​នេះ គឺជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន Xin Tian Jian (Cambodia) Real Estate Development Co., Ltd ជាមួយ​ក្រុមហ៊ុន OCIC ក្នុង​ទឹកប្រាក់​វិនិយោគប្រមាណ ​៦០​លាន​ដុល្លារអាមេរិក។

គូសបញ្ជាក់ថា បន្ទប់​ស្នាក់នៅ​របស់​ខុនដូ Diamond One មាន​ចំនួន ​២​ប្រភេទ គឺ​ប្រភេទ ​១​បន្ទប់គេង និង ​២​បន្ទប់គេង ដោយ​មាន​តម្លៃ​ចាប់ពី​ ១១ម៉ឺន ទៅ ៣៥​ម៉ឺន​ដុល្លារ​អាមេរិក​ ហើយការជាវរបស់អតិថិជនភាគច្រើនជាជនជាតិតៃវ៉ាន់។

Urban Voice Cambodia

Urban Voice Cambodia