គម្រោង​ឧទ្យាន​កម្សាន្ត Mekong Skatepark​ នឹង មាន​ការទាក់ទាញ​
Posted On : June, 25, 2015 | By សំឡេងទីក្រុង

ប្រភព៖​ postkhmer.com, Thu, 25 June 2015

ដី​នៅ​ខាងក្រោយ​ចំណត​សណ្ឋាគារ​កាំបូឌីយ៉ាណា​មិន​ដូចជា​កន្លែង​ដែល​ត្រូវ​ចំណាយពេល​មួយ​ល្ងាច​នៅ​ទីនោះ​ទេ​។

ទោះបីជា​យ៉ាងណាក៏ដោយ​កន្លែង​នេះ​នឹងត្រូវ​ផ្លាស់ប្តូរ​ឆាប់ៗ​នេះ ដោយមាន​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​គឺ Building Trust International និង​Skateistan Cambodia បាន​សហការ​ជាមួយនឹង​រដ្ឋាភិបាល​ដើម្បី​កែប្រែ​តំបន់​នេះ​ឲ្យ​ទៅជា​ឧទ្យាន​ កម្សាន្ត​(​កន្លែង​ជិះ​ស្បែកជើង​មានកង់ និង​ហាត់ប្រាណ​)​ទីមួយ​ជា​លើកដំបូង​នៅ​កម្ពុជា​។​

​លោក David Cole ប្រធាន​អង្គការ Building Trust International ឲ្យ​ដឹងថា ៖«​ដោយ​ទីក្រុង​ភ្នំពេញ​ខ្វះ​កន្លែង​ទីធ្លា​សាធារណៈ យើង​ចង់​បង្កើត​កន្លែង​មួយ​សម្រាប់​ប្រជាជន​គ្រប់​អាយុ​។ ការអភិវឌ្ឍ​នឹងមាន​តួនាទី​ច្រើន​សម្រាប់​ប្រជាជន​ដើម្បី​ចែករំលែក​កន្លែង​ ហាត់ប្រាណ​»​។​

​លោក និយាយថា ៖«​កិច្ចការ​នេះ​ធ្វើ​ឲ្យ​ឧទ្យាន​កម្សាន្ត​​នេះ​ទៅជា​សួនច្បារ ហាត់ប្រាណ និង​កន្លែង​អង្គុយលេង និង​អាច​ជិះ​ស្បែកជើង​មានកង់​បាន​។ ដោយ​ឆ្ពោះទៅកាន់​ផ្លូវ​ថ្មើ​រជើង​នៅតាម​មាត់ទន្លេ គម្រោង​ឧទ្យាន​កម្សាន្ត​ Mekong Skatepark​ នឹងមាន​កន្លែង​ប្រកប​អាជីវកម្ម​នៅក្បែរ​ដោយមាន​កន្លែង​សម្រាប់​កាហ្វេ ឬ​ភោជនីយដ្ឋាន​ដែល​អាច​សម្លឹងមើល​ឧទ្យាន​នេះ និង​ទន្លេ ហើយ​ទំហំ​សរុប​មាន​​​ ១៧០០ ម៉ែត្រ​ការ៉េ​»​។​

​យោងតាម​អង្គការ UN Habitat បាន​ឲ្យ​ដឹងថា កន្លែង​ដូចជា​ឧទ្យាន​កម្សាន្ត​ (​កន្លែង​ជិះស្បែកជើង​មានកង់ និង​ហាត់ប្រាណ​) មិន​ត្រឹមតែ​ជា​កន្លែង​បន្ថែម​សម្រាប់​ទីក្រុង​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​កា​រត​ភ្ជាប់​មួយ​ដែល​ទីក្រុង​រីកចម្រើន​ត្រូវតែ​អភិវឌ្ឍ។ កន្លែង និង​ផ្លូវ​សាធារណៈ​ដែល​ថែរក្សា និង​ធ្វើឡើង​បានល្អ​​អាចជួយ​បន្ថយ​កម្រិត​បទ​ឧក្រិដ្ឋ និង​អំពើ​ហិង្សា និង​បង្កើត​កន្លែង​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​តូច និង​ធំ​។

Content image - Phnom Penh Post

​លោក Chris Hobden អ្នកស្រាវជ្រាវ​ក្រុមហ៊ុន CBRE ប្រចាំ កម្ពុជា ជឿថា បំណង​សម្រាប់​កន្លែង​កម្សាន្ត​នៅក្រៅ​គឺ​កត្តា​មួយ​ដែល​ជំរុញ​ខុនដូ និង​បុរី​ក្នុង​ទីក្រុង​ភ្នំពេញ​មានការ​រីកចម្រើន​។

ការ ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​សម្រាប់​ការអភិវឌ្ឍ​​បែបនេះ​នឹង​កើន​ឡើងដល់​ ៥៣៣ ភាគរយ​ចុងឆ្នាំ​ ២០១៨ ​។ នេះបើ​យោងតាម​ក្រុមហ៊ុន CBRE​។​

​លោក Hobden និយាយថា ៖«​បុរី​ជាច្រើន​មានល្បង់គោល​គិត​ត្រឹមត្រូវ​បានល្អ​ដែលមាន​កន្លែង​ពណ៌​បៃ​ តង​ដោយ​ធ្វើឡើង​ក្នុង​តំបន់​របស់ខ្លួន​»។

បើទោះជា មាន​សាលា និង​អគារ​ជាច្រើន​ដែល​លោក​មើលឃើញថា​ជា​តម្រូវការ​ច្រើន បន្ទាប់ពី​ទីផ្សារ​លំនៅឋាន លោក​យល់ឃើញថា តំបន់​អាស៊ីអាគ្នេយ៍​កំពុងមាន​ចំណាប់អារម្មណ៍​លើ​កន្លែង​ដែល​មានរុក្ខជាតិ​ បៃតង​។

​លោក Hobden បាន​ថ្លែងថា ៖«​ជា​ទូទៅ​កន្លែង​សាធារណៈ​ដែលមាន​សម្រាប់​មនុស្ស​កម្សាន្ត​អាចបង្កើត​តម្លៃ ​អចលនទ្រព្យ​ដែល​មានទីតាំង​នៅជាប់​ទីនោះ​។ វា​ពិតណាស់​សម្រាប់​ទីក្រុង​បាងកក​ដែលមាន​អគារ​ខ្ពស់ៗ​អាច​មើល​ឧទ្យាន​ Lumpini Park គឺមាន​តម្លៃ​ថ្លៃ​»​។​

​លោក​បាន​បន្តថា ៖«​តំបន់​ដែល​នៅ​ជិត​កន្លែង​ទីធ្លា​សាធារណៈ​នឹង​ទាក់ទាញ​វិនិយោគិន​។ ខណៈ​ទីក្រុង​ភ្នំពេញ​កំពុងមាន​ការរីកចម្រើន ខ្ញុំ​ជឿថា ការផ្តល់​ឲ្យ​នឹងត្រូវ​បានធ្វើ​ឡើង​ច្រើន​សម្រាប់​ទីធ្លា​សាធារណៈ ពិសេស​ការ​ពិចារណា​លើ​ការ រីកចម្រើន​ក្នុងការ​សាងសង់​ខុនដូ​»​។​

​សំណួរ​សួរថា តើ​គម្រោង​តូច​ក្នុង​ទីក្រុង ដូចជា​គម្រោង​ឧទ្យាន​កម្សាន្ត​ Mekong Skatepark​ អាច​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចូលក្នុង​ទីក្រុង​បាន​ច្រើន​ដែរ ឬទេ​?

Content image - Phnom Penh Post

​លោក​ Hobden និយាយថា ៖«​គម្រោង​ដែល​ផ្តោតលើ​ទីក្រុង នៅពេល​ធ្វើ​បានល្អ វា​ច្បាស់ណាស់​បន្ថែម​ភាពទាក់ទាញ​ខ្លាំង​សម្រាប់​ការរស់នៅ​ទីក្រុង​។ វា​ថែមទាំង​អាច​ដើរតួនាទី​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ផងដែរ​»​។​

​លោក Lauren Della Marta មន្ត្រី​ផ្នែក​អភិវឌ្ឍន៍ និង​ទំនាក់ទំនង​នៅឯ​អង្គការ​ Skateistan បាន​ឲ្យ​ដឹងថា ៖«​កាលពី​ឆ្នាំមុន គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងអប់រំ យុវជន​និងកីឡា​បានធ្វើ​ឲ្យ​ការលេង​ក្តារស្គី​ជា​កីឡា​ផ្លូវការ​នៅ​កម្ពុជា​។ វា​ជា​កីឡា​ដែល​កំពុង​ពេញនិយម ហើយ​មនុស្ស​នឹងមាន​កន្លែង​ដើម្បី​អនុវត្ត​វា​»​។​

​ប្រជាជន​រស់នៅ​ក្បែរ​ទីតាំង បានបង្ហាញ​ចំណាប់អារម្មណ៍​ថា អំពី​អត្ថប្រយោជន៍​នៃ​គម្រោង​ឧទ្យាន​កម្សាន្ត Mekong Skatepark​។

លោក ទូច សាម ម្ចាស់​កន្លែង Blue 7 Spa ​ដែលមាន​ទីតាំង​ជិត​នឹង​សណ្ឋាគារ​កាំបូ​ឌីយ៉ាណា បាន​និយាយថា ៖«​វា​គិតថា វា​ជា​រឿង​ល្អ​មួយ​ដែល​ក្មេងៗ​ក្នុង​តំបន់​នេះ​នឹងមាន​កន្លែង​កម្សាន្ត​។ ប្រទេស​ជាច្រើន​មាន​ទីធ្លាសាធារណៈ​កម្សាន្ត​បែបនេះ ហើយ​នេះ​គឺ​ជាពេលវេលា​សម្រាប់​ប្រទេស​កម្ពុជាមាន​វា​ដែរ​»​។​

​លោកស្រី លាង សុ​ពេជ្រ ដែល​រស់នៅ​ជាមួយនឹង​គ្រួសារ​ដែល​ក្បែរ​គម្រោង​ឧទ្យាន​កម្សាន្ត Mekong Skatepark បាន​ឲ្យ​ដឹងថា ៖«​ខ្ញុំ​គិតថា ​វា​ល្អ​ដែល​កន្លែង​បែប​នៅ​ជិតផ្ទះ ព្រោះវា​មិន​គិតថ្លៃ ហើយ​ក្មេងៗ​នឹង​ចូលចិត្ត។ ទីធ្លា​សាធារណៈ​មាន​សារៈសំខាន់ ដោយ​ប្រជាជន​អាច​ហាត់ប្រាណ​»​។​

​បើទោះជា​គម្រោង​ត្រូវបាន​អនុញ្ញាត ដោយ​រដ្ឋាភិបាល​ក៏ដោយ ក៏​មិនទាន់ មាន​កាល​បរិច្ឆេទ​នៃ​ការចាប់ផ្តើម​សម្រាប់​ការសាងសង់​ឧទ្យាន​កម្សាន្ត Mekong Skatepark​ ទេ​។

រដ្ឋាភិបាល​នឹង​ផ្តល់​កញ្ចប់​ថវិកា​សម្រាប់​ការអភិវឌ្ឍ​តំបន់នេះ ប៉ុន្តែ​អង្គការ​ Skateistan នឹង​នៅតែ​រៃអង្គាស​សម្រាប់​ការ​ចំណាយ​លើ កន្លែង​ជិះស្បែកជើង​មាន​កង់​។ ឧបសគ្គ​នឹងធ្វើ​ឲ្យ​វា​មានតម្លៃ​។ នេះ​បើយោងតាម​លោក Della Marta​។​

​លោកស្រី​បាន​ថ្លែងថា ៖«​កាលពី​បី​ឆ្នាំមុន ការ​ជិះ​ស្បែកជើង​ដែលមាន​កង់​កម្សាន្ត​មានការ​ពេញនិយម​ខ្លាំង​សម្រាប់​យុវជន ​ខ្មែរ​។ ដូចជា​ទីក្រុង​កំពុង​អភិវឌ្ឍន៍ វា​មិន​មានទីធ្លា​សាធារណៈ​ច្រើន​ទេ ពិសេស សម្រាប់​មនុស្ស​វ័យក្មេង និង​ចាស់​។ វា​អាច​នឹង​ជា​ជំហាន​តូចមួយ ប៉ុន្តែ​ហាក់ដូចជា ឧទ្យាន​កម្សាន្ត​ Mekong Skatepark អាច​ជាសញ្ញា​ល្អ​មួយ​សម្រាប់​ទីធ្លា​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​»៕

Urban Voice Cambodia

Urban Voice Cambodia