គម្រោង​វិនិយោគ​យក្ស Sino Plaza របស់​ចិន​ស្ថិត​នៅ​ក្បែរ​លូ​ទឹក​ស្អុយ
Posted On : May, 4, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ 

នៅទល់មុខបឹងត្របែក Plaza គេសង្កេតឃើញមានគម្រោងអភិវឌ្ឍដែលមានទំហំ ២១៧ ០០០ ម៉ែត្រការ៉េ ដែលនឹងមានអគារលំនៅឋាន ការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន រោងភាពយន្ត និងសណ្ឋាគារផ្កាយ៥មួយ។

គម្រោង Sino Plaza នេះ គឺត្រូវបានសាងសង់ឡើងនៅតាមបណ្តាយផ្លូវលូទឹកស្អុយ នៅតំបន់បឹងត្របែក ខណ្ឌចំការមន ដែល ប៉ុស្តិ៍អចលនទ្រព្យ ធ្លាប់បានចុះផ្សាយថា លូទឹកស្អុយនោះត្រូវបានបើកចោលដើម្បីសម្រួលដល់បញ្ហាលិចទឹកនៅក្នុងរដូវវស្សា។

ដើម្បីប្រកួតប្រជែងនឹងគម្រោងវិនិយោគដែលមានទំហំយក្សផ្សេងទៀត Sino Plaza នឹងមានអគារចំនួន ៤ រួមមានអគារអាផាតមិន៤២ជាន់ចំនួន២, អគារ ៣៦ ជាន់ចំនួន ១ សម្រាប់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត, និងអគារ ៤៣ ជាន់មួយ សម្រាប់យូនីតការិយាល័យ និងខុនដូ។

ទោះជាយ៉ាងណាក៏ដោយ ទីតាំងរបស់គម្រោងនេះ គឺមានលក្ខណៈខុសគ្នាទៅនឹង HOPSCA (សណ្ឋាគារ ការិយាល័យ សួនឧស្យាន កន្លែងទិញទំនិញ ទីតាំងសម្រាប់ការប្រជុំ និងអាផាតមិន) ឬក៏គម្រោងវិនិយោគចម្រុះផ្សេងៗទៀត ដែលកំពុងតែរីកដុះឡើងនៅក្នុងទីក្រុងភ្នំពេញ។

4-Boueng-Trabek

Urban Voice Cambodia

Urban Voice Cambodia