គម្រោង​បង្កើត​រោងចក្រ២ មាន​ទុនវិនិយោគ​ជាង​១០​លាន​ដុល្លារ នឹង​លេច​ឡើង​នៅ​ភ្នំពេញ
Posted On : សីហា, 13, 2018 | By សំឡេងទីក្រុង

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ក្រុមហ៊ុន​ចំនួន​២ ដើម្បី​វិនិយោគ គម្រោង​សាងសង់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​រោងចក្រ​ផលិត​ប្រេង​ម៉ាស៊ូត ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ១០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​ រាប់ពាន់​កន្លែង​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០​សីហា គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន RONG WIN GARMENT CO.,LTD មាន​ទីតាំង​វិនិយោគ នៅ​អគារ J សួនឧស្សាហកម្មវឌ្ឍនៈ១ ភូមិដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៩ ៤៥៣ ៩៩៥ ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ២១២១​ កន្លែង។

សំឡេងទីក្រុង!

សំឡេងទីក្រុង!