គម្រោងផ្លូវថ្មី១ខ្សែ ក្នុងខណ្ឌព្រែកព្នៅកំពុងធ្វើការសាងសង់
Posted On : វិច្ឆិកា, 20, 2016 | By Sarim Tith

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាផ្លូវថ្មី ១ខ្សែ ជាផ្លូវបេតុងអារមេ តភ្ជាប់ផ្លូវកប់ស្រូវទៅផ្លូវលេខ១៥១ ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដើម្បីដោះស្រាយបព្ហាកកស្ទះចរាចរដែលតែងតែកើតមានោឡើងញឹកញាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចតំបន់ព្រែកព្នៅ។ នេះបើយោងតាមគេហទំព័រសង្គមហ្វេសប៉ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។

គម្រោងស្ថាបនាផ្លូវថ្មី ១ខ្សែនេះ តភ្ជាប់ពីផ្លូវកប់ស្រូវទៅផ្លូវលេខ១៥១ ដែលមានប្រវែង ១១០០ម ទទឹង ៩ម។ ដោយនៅតាមផ្លូវខាងលើ មានការកកស្ទះចរាចរណ៍ជាប្រចាំ សាលារាជធានីភ្នំពេញ គ្រោងនិងស្ថាបនាស្ពានបេតុងអារមេឆ្លងកាត់ព្រែកព្នៅ បន្ថែមមួយខ្សែទៀត ដែលមានប្រវែង ៥៤ម ទទឹង ២០.៧ម ផងដែរ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!