គម្រោងប្រព័ន្ធកំពង់ផែ EDI តម្លៃ ១៤លានដុល្លារ ដែលជាជំនួយរបស់ជប៉ុន នឹងដាក់ឱ្យដំណើរការនៅ ឆ្នាំ២០២១ ខាងមុខ
Posted On : August, 30, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃច័ន្ទ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មរបស់អង្គការJICA ដែល ដឹក នាំដោយលោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូន ស្តីអំពីវឌ្ឍនភាព និងផែនការសម្រាប់ គម្រោង “ស្ទង់មតិលើប្លង់រចនាគោលទាក់ទងនឹងកិច្ចព្រមព្រៀងជំនួយឥតសំណងសម្រាប់ប្រព័ន្ធកំពង់ផែ EDI” ដែលគាំទ្រដោយអង្គការ JICA។

ក្នុងជំនួបនោះ លោកបណ្ឌិត FURUICHI បានផ្តល់អនុសាសន៍ថា គម្រោងប្រព័ន្ធកំពង់ផែ EDI មាន តម្លៃ១៤លានដុល្លារអាមេរិក នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើ របាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូនអង្គការ JICA និងភាគីពាក់ព័ន្ធនានាផងដែរ។

ជា​មួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការJICAលើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុង ភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ ងារនាវាចរកម្ពុជា (កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

ឯកឧត្តម បានសំណូមពរបន្ថែមឱ្យក្រុមការងារបេសកកម្មរបស់អង្គការ JICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីផ្តល់ធាតុចូល បន្ថែមទៀតដោយធានាថា គម្រោងនេះនឹងនៅតែដំណើរការតាមការគ្រោងទុក។

ឯកឧត្តម ក៏បានស្នើឱ្យអង្គការ JICA ផ្តល់ការគាំទ្រលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ដល់ការកកស្ទះចរាចរណ៍ (ចំណុចកដប) នៅផ្លូវជាតិលេខ១ ដោយការពង្រីកផ្លូវនៅក្នុងតំបន់សំខាន់ៗ មួយចំនួនព្រមទាំងផ្តល់ការគាំទ្រសម្រាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។

ក្រុមការងាររបស់អង្គការJICA បានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយនឹងផ្តល់ ព័ត៌មានត្រឡប់មកវិញទាក់ទងនឹងសំណើទាំងនេះ៕

ប្រភព៖ CNC

Urban Voice Cambodia

Urban Voice Cambodia