គណៈកម្មការ​​រដ្ឋសភា​ចុះ​អង្កេត​ករណី​កាត់​ដី​សាលារៀន​របស់​រដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន
Posted On : ឧសភា, 22, 2015 | By សំឡេងទីក្រុង

ប្រភព៖  RFA  ដោយ សេក បណ្ឌិត  ថ្ងៃទី៖2015-05-22

គណៈកម្មការ ​ទី​៧ និង​ទី​១០​នៃ​រដ្ឋសភា​អំពាវនាវ​សុំ​ឲ្យ​រដ្ឋអំណាច​ខណ្ឌ​ជ្រោយចង្វារ សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រសួង​អប់រំ អន្តរាគមន៍​ចំពោះ​ការ​ប្រគល់​ដី​មួយ​ផ្នែក​របស់​សាលា​សាលា​បឋម សិក្សា​ព្រែកលៀប ដែល​អ្នកភូមិ​ចោទ​ថា អាជ្ញាធរ​កាត់​យក​ទៅ​ដោះដូរ​ជាមួយ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​(OCIC)​នោះ សុំ​ប្រគល់​មក​ឲ្យ​សាលា​វិញ​ទៅតាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ។

គណៈកម្មការ ​ទី​៧ និង​ទី​១០ នៃ​រដ្ឋសភា​សន្និដ្ឋាន​ជា​បឋម​ថា ជម្លោះ​ដី​នៅ​ខាងក្រោយ​សាលា​បឋម សិក្សា​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ​នោះ គឺជា​ការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ ថ្នាក់ដឹកនាំ​សាលា និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​រឿង​នេះ។

ការ​ សន្និដ្ឋាន​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ទាំង​ ពីរ​នេះ​ចុះ​អង្កេត​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ​និង​ជួប ព្រះសង្ឃ ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ ហើយ​ពួកគាត់​បាន​រាយការណ៍​ដោយ​ផ្ទាល់​មាត់ និង​មាន​ពាក្យ​ប្ដឹង​ជា​ផ្លូវការ​ទៅ​អ្នកតំណាងរាស្ត្រ​នៅ​វត្ត​ វ៉ារិន្ទព្រែកលៀប កាលពី​រសៀល​ថ្ងៃ​ទី​២១ ឧសភា។

ប្រធាន​គណៈកម្មការ​ទី​ ១០​នៃ​រដ្ឋសភា ទទួលបន្ទុក​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​លោក ហូរ វ៉ាន់ មានប្រសាសន៍ថា លោក​ប្រឆាំង​ដាច់ខាត​នឹង​ការ​កាត់​ដី​សាលា​ទំហំ​ទទឹង​៧០​ម៉ែត្រ បណ្ដោយ​ប្រមាណ​ជាង​២​រយ​ម៉ែត្រ​ដែល​ជា​កម្មសិទ្ធិ​របស់​វត្ត​និង​សាលា​ទៅ​ ឲ្យ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​នោះ។

លោក​បន្ត​ថា ដើម្បី​ចាត់វិធានការ​លើ​ករណី​នេះ ជំហាន​ដំបូង​លោក​អំពាវនាវ​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឲ្យ​ដោះស្រាយ យក​ដី​នោះ​ប្រគល់​មក​ឲ្យ​សាលា​វិញ បន្ទាប់​មក​លោក​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​អប់រំ​ទៀត ដោយ​យោង​តាម​ឯកសារ និង​ពាក្យបណ្ដឹង​ជា​ផ្លូវការ​របស់​ប្រជាពលរដ្ឋ។ «»

កាលពី​រសៀល​ថ្ងៃ​ ទី​២១ ឧសភា តំណាង គណៈកម្មការ​វត្ត​ព្រែកលៀប និង​ប្រជាពលរដ្ឋ​បួន​ភូមិ​ជា​ចំណុះជើងវត្ត បាន​ថ្លែង​ថា​អាជ្ញាធរ​សង្កាត់​ព្រែកលៀប កាលពី​ឆ្នាំ​១៩៩៦ បាន​ឲ្យ​ប្រជាពលរដ្ឋ​រស់​តាម​ផ្លូវលំ​ទំនប់​ស្វាយជួ ឲ្យ​មក​នៅ​លើ​ដី​សាលា​ផ្នែក​ខាងក្រោយ​បណ្ដោះអាសន្ន ព្រោះ​អាជ្ញាធរ​ត្រូវ​ពង្រីក​ផ្លូវ​ហើយ​ប៉ះពាល់​លំនៅឋាន​របស់​ពួកគាត់​ ទាំងនោះ ប៉ុន្តែ​ពុំ​ទាន់​ផ្ដល់​សំណង​ទេ។

លោក​បន្ត​ថា ពេលនោះ​ពលរដ្ឋ និង​គ្រូៗ​បាន​តវ៉ា​ជំទាស់​ម្ដង​រួច​មក​ហើយ តែ​គ្មាន​ការ​ដោះស្រាយ។ រហូតមកដល់​ចុង​ឆ្នាំ​២០១៤ និង​នៅ​ដើម​ឆ្នាំ​២០១៥ នេះ ទើប​មាន​ការ​តវ៉ា​ជា​ថ្មី​ទៀត​ដោយ​ពួកគាត់​ដឹង​ថា អាជ្ញាធរ​បាន​យក​ដី​របស់​សាលា​ដែល​មាន​ទទឹង ៧០​ម៉ែត្រ បណ្ដោយ ៥០០​ម៉ែត្រ​តាម​ប្លង់​ដើម​របស់​វត្ត​ដែល​ប្រគល់​សាលា ប៉ុន្តែ​ថ្នាក់ដឹកនាំ​សាលា និង​អាជ្ញាធរ​បាន​សម្រួល​ប្លង់​នោះ​ថ្មី​ដោយមាន​កោស​លុប ដោយ​កាត់​យក​ជិត​ពាក់​កណ្ដាល​ផ្នែក​ខាងក្រោយ ទៅ​ឲ្យ​ក្រុមហ៊ុន​តាម​រូបភាព​អភិវឌ្ឍន៍ ជា​ថ្នូរ​នឹង​ការស្វែងរក​ទីលំនៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​លើ​ដី​សាលា​ បណ្ដោះអាសន្ន​ប្រមាណ​២០​គ្រួសារ​នោះ ឲ្យ​ទៅ​រស់​នៅ​ក្នុង​បុរី​រុងរឿង​របស់​លោ​ឧកញ៉ា ពុង ខៀវសែ ក្នុង​តំបន់​អភិវឌ្ឍ​ក្រុង​រណប​ថ្មី។ «»

ឆ្លើយតប​បញ្ហា​នេះ អភិបាលខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត បំភ្លឺ​ថា ការ​រក​លំនៅឋាន​ជូន​ពលរដ្ឋ​ឲ្យ​រស់នៅ​សមរម្យ​នេះ ជា​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រុមហ៊ុន អូស៊ីអាយស៊ី ឲ្យ​ជួយ​ដោះស្រាយ​យក​ប្រជាពលរដ្ឋ​ក្រី​នៅ​តំបន់​នោះ​ចេញ ហើយ​យក​ដី​នោះ​ធ្វើ​ផ្លូវ​សាធារណៈ​ដោយ​មិន​មែន​ជា​ការលក់ដូរ​ធ្វើ​អ្វី​ ផ្សេង ដើម្បី​រក​ផល​ចំណេញ​ណាមួយ​នោះ​ទេ។ ម្យ៉ាងទៀត លោក​ថា ដី​មួយ​ផ្នែក​នៅ​ក្រោយ​សាលា​នោះ ជា​ដី​ផ្លូវ​រទេះ​ដែល​ឋិត​នៅ​ក្រៅ​ប្លង់​កម្មសិទ្ធិ​របស់​សាលា​ទេ៖ «ក្រសួង​បាន​ពន្យល់​ហើយ​អំពី​រឿង​ប្លង់ដី​សាលា​នេះ»។

លោក ឃ្លាំង ហួត​បញ្ជាក់​ជាថ្មី​ទៀត​ថា បើ​ការ​អភិវឌ្ឍ​តំបន់​នោះ មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​លោក​នឹង​ផ្អាក​វិញ ចំពោះ​បញ្ហា​ប្លង់ដី​សាលា​មាន​ទំ​ប៉ុណ្ណា​ពិតប្រាកដ​នោះ លោក​សូម​ឲ្យ​ប្រជាពលរដ្ឋ និង​គ្រូៗ​ដោះស្រាយ​ជាមួយ​មន្ទីរអប់រំ ឬ​ក្រសួង​ជា​អ្នក​បំភ្លឺ​លើ​រឿង​នេះ​ជា​ការ​ស្រេច។

ពាក់ព័ន្ធ​រួច​អស់ ​ហើយ រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​ដើម្បី សុំ​ឲ្យ​ចុះ​មក​អង្កេត​ករណី​ដោះដូរ​ដី​សាលា​នេះ ប៉ុន្តែ​ពុំ​ទាន់​មានការ​ឆ្លើយតប​យ៉ាងណា ពី​ស្ថាប័ន​ទាំងនេះ​នៅឡើយ​ទេ។

ទន្ទឹម ​គ្នា​នេះ​ដែរ​ក្រុម​ប្រជាពលរដ្ឋ គំរាម​ធ្វើបាតុកម្ម ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​សមរម្យ​ទេ​ នោះ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!